(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៧៦៩គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន១,៧៦៩គ្រឿង ក្នុងនោះ មានម៉ូតូចំនួន១,៣៦៧គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥៨,១២២គ្រឿង រកឃើញយានយន្តល្មើស៤០,៥០៥គ្រឿង ក្នុងនោះម៉ូតូ៣២,២៦៤គ្រឿង និងផាកពិន័យ៣៩,៥៤០គ្រឿង ក្នុងនោះម៉ូតូ៣១,៦៣៤គ្រឿង៕