Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តកណ្ដាលជាច្រើននាក់ ត្រូវដាក់ពង្រាយដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

26-09-2019 17:13

(កណ្ដាល)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅតាមទីសាធារណៈ ពិសេសកន្លែងទីប្រជុំជន ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខណៈដែលស្ថានភាពចរាចរណ៍នៅតាមផ្លូវជាតិសំខាន់ៗ ក្នុងខេត្ដកណ្ដាល កំពុងតែមមាញឹក។

លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល បានឲ្យដឹងថា ក្នុងពេលបុណ្យភ្ជុំនេះ កងកម្លាំងអាវុធហត្ថទូទាំងខេត្តកណ្តាល គឺបានត្រូវយកចិត្តទុកដាក់លើសុខទុក្ខប្រជាជន ទាំងសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងជួយសង្រោះ ទាំងតាមដងផ្លូវ តាមវត្ត និងទីប្រជុំជននាៗ។
លោកឧត្តមសេនីយ៍ត្រី សំ តុលា បានអះអាងថា ការងារយ៉ាងសំខាន់នេះ ត្រូវបានធ្វើឡើងតាមបទបញ្ជា និងការណែនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភារុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល រូបនេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ និងបើកបរសូមមានការយោគយល់អធ្យាស្រ័យគ្នាល្អ គោរពសិទ្ធិអទិភាព បើកបរដោយគ្មានសារធាតុស្រវឹង ចំពោះម៉ូតូត្រូវពាក់មួក ចំពោះឡានតូចធំ ត្រូវពាក់ខ្សែក្រវ៉ាត់ កុំជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ជាដើម៕