(ភ្នំពេញ)៖ ដើម្បីជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ និងក៏ដូចជារួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចៀបនូវចំណេះដឹងច្បាប់ចរាចរណ៍ តាមដងផ្លូវ កាលពីពេលថ្មីៗនេះ បុរី «និរោធជ័យ» រួមទាំងថ្នាក់ដឹកនាំបានរៀបចំការជួបជុំណែនាំពីច្បាប់ចរាចរណ៍ ព្រមទាំងចែកមួកសុវត្ថិភាព ដល់បុគ្គលិក និងកម្មករទាំងអស់ សម្រាប់ធ្វើដំណើរទៅស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

នៅក្នុងឱកាសនោះដែរ ថ្នាក់ដឹកនាំគម្រោងនិរោធជ័យ ក៏បានផ្តាំផ្ញើរ និងណែនាំបងប្អូនឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរ នឹងត្រូវពាក់មួកសុវត្តិភាព ឱ្យបានត្រឹមត្រូវ។ ទាំងនេះក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ នឹងព្រួយបារម្មណ៍អំពីសុវត្ថិភាព របស់បងប្អូនទាំងអស់ផងដែរ។

បន្ថែមពីនេះថ្នាក់ដឹកនាំ បានបន្តថា គុណភាព សុវត្ថិភាព គឺជាចំណុចចំបងក្នុងចំណោមគោលដៅសំខាន់ៗជាច្រើនផ្សេងទៀត របស់បុរីនិរោធជ័យ ហើយក៏នៅតែបន្ត ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន ក្នុងការជ្រើសរើសជាវសំណង់ផ្ទះល្វែង។

គេហដ្ឋានប្រណិត «និរោធជ័យ» មានរចនាបថទំនើបទាន់សម័យ សំណង់រឹងមាំ គ្រប់បន្ទប់មានទំហំធំទូលាយ សាកសមសម្រាប់ស្តង់ដារ នៃការរស់នៅសម័យថ្មី។ ជាងនេះទៅទៀត គឺជាតំបន់ដែលហ៊ុព័ទ្ធទៅដោយផ្សារ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ធំ សម្រាប់ប្រកបអាជីវកម្ម ហើយមានចម្ងាយត្រឹមតែ ៥នាទីប៉ុណ្ណោះ ពីស្ពានព្រះមុនីវង្ស តាមបណ្តោយផ្លូវលេខ៣៥១ ដែលជាផ្លូវឆ្ពោះទៅទីតាំងកន្លែងធ្វើលិខិតឆ្លងដែន ក្នុងខណ្ឌច្បារអំពៅ។

ដើម្បីចូលរួមរីករាយក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ បុរី «និរោធ» ក៏មានការលក់បញ្ជុះជូនតម្លៃពិសេសដល់អស់លោកអ្នករហូតដល់ ៨០០០ដុល្លារ។ កក់ប្រាក់ត្រឹមតែ២០០០ដុល្លារ លោកអ្នកនឹងក្លាយជាម្ចាស់ផ្ទះដ៏ប្រណិតនេះភ្លាមៗ។

សូមអញ្ជើញមកពិនិត្យសំណង់ការដ្ឋាន ក៏ដូចជាផ្ទះគម្រូ រួមទាំងបានជួបបុគ្គលិកផ្ទាល់នៅការិយាល័យលក់នៅរៀងរាល់ម៉ោងធ្វើការ ដែលមានអាសយដ្ឋានផ្លូវលេខ៣៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឬទូរស័ព្ទមកកាន់លេខ៖ ០៦៨ ៩១៩ ៥៩៩/ ០៦៩ ៩១៩ ៥៩៩/ ០៧៨ ៩១៩ ៥៩៩។

ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២៩នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០១៩។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕