Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្ត្រី គន់ គីម និងភរិយា ដឹកនាំមន្ត្រីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដាក់បិណ្ឌ៦វត្ត នៅក្រុងតាខ្មៅ

26-09-2019 12:02

(កណ្តាល)៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស ជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងភរិយាលោកស្រី គឹង ចាន់ឌី ព្រមទាំងក្រុមគ្រួសារ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញដាក់បិណ្ឌនៅវត្តចំនួន៦ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នាយឧត្តមសេនីយ៍ គន់ គីម និងភរិយា ព្រមទាំងក្រុមគ្រួសារ បាននាំយកចង្ហាន់ និងទេយ្យទានមួយចំនួនទៀត ទៅប្រគេនព្រះសង្ឃ ដោយបានឧទ្ទិសកុសលផលបុណ្យទៅដល់វិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមប្រពៃណីសាសនាខ្មែរ និងដើម្បីរួមចំណែកក្នុងការកសាងវត្តអារាម។

បន្ទាប់ពីប្រគេនចង្ហាន់ហើយនោះ នាយឧត្តមសេនីយ៍ ក៏បានសុំឲ្យមគ្គផលកើតចេញពីការធ្វើបុណ្យនេះ សូមឲ្យជាតិខ្មែរទាំងមូលបានជួបក្តីសុខក្សេមក្សាន្តជានិច្ចនិរន្ត៕