(ភ្នំពេញ)៖ មានប្រជាពលរដ្ឋខ្មែរជាច្រើនបាននឹងកំពុងចាប់អារម្មណ៍ជាមួយការប្រើប្រាស់សេវារថភ្លើងធ្វើដំណើរទៅការស្រុកកំណើតរបស់ខ្លួនទាំងខ្សែរថភ្លើងទៅកាន់ខេត្តព្រះសីហនុ និងខ្សែរថភ្លើងទៅកាន់ខេត្តបន្ទាយមានជ័យ។
យោងតាមមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រយៈពេលពីរថ្ងៃពោលថ្ងៃទី២៥ និង២៦ ខែកញ្ញា ឆ្នាំ២០១៩នេះ មានប្រជាពលរដ្ឋជាច្រើននាំគ្នាធ្វើដំណើរទៅកាន់ស្រុកកំណើតតាមរថភ្លើងទាំងពីរខ្សែ។
សូមបញ្ជាក់ថារថភ្លើងទាំងពីរខ្សែរបស់កម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩ ក្នុងកំលុងនៃការឈប់សម្រាកបុណ្យភ្ជុំនេះ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរធ្វើដំណើរដោយឥតគិតថ្លៃ។ បងប្អូនដែលចង់ប្រើប្រាស់រថភ្លើងទាំងពីរខ្សែសូមមើលតារាងពេលវេលាធ្វើដំណើរដូចខាងក្រោម៕