(ភ្នំពេញ)៖ ពិព័រណ៍កុមារ ដែលជាវេទិការប្រមូលផ្តុំកុមារ និងក្រុមគ្រួសារដ៏ធំបំផុតប្រចាំឆ្នាំ នឹងត្រឡប់មកជាលើកទី៧ទៀតហើយ ដោយមានការចូលរួមតាំងបង្ហាញផលិតផល រួមជាមួយកញ្ចប់សេវាកម្មថ្មីៗ ពីស្តង់ពិព័រណ៍ជាង២០០ និងការផ្ដល់ជូនប្រូម៉ូសិនពិសេសៗជាច្រើន ចាប់ពីម៉ោង ០៨ព្រឹក ដល់៨យប់ នៅអគារពិព័រណ៍កោះពេជ្រ នៅថ្ងៃទី១៩-២០ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ ។
នៅក្នុងពិព័រណ៍កុមារនេះ នឹងមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួន៤ មានវត្ដមានចូលរួមផ្ដល់នូវការប្រឹក្សាយោបល់ពីកម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការទូទាត់សាច់ប្រាក់ផ្សេងៗ ដែលផ្ដល់ភាពងាយស្រួល និងរហ័សដល់ក្រុមគ្រួសារនាពេលបច្ចុប្បន្ន។ មិនត្រឹមតែផ្ដល់កម្ចីហិរញ្ញវត្ថុនោះទេ ក៏ផ្ដល់ជូនការប្រឹក្សាលើការបើកគណនីសន្សំកុមារ ដើម្បី
បង្កើនទម្លាប់នៃការសន្សំប្រាក់ និងការចំណាយឲ្យបានត្រឹមត្រូវ សម្រាប់កុមារតូចៗ ជាពិសេសអាចជួយសម្រេចក្ដីស្រមៃរបស់ពួកគេពេលធំពេញវ័យថែមទៀតផង។
ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗចំនួន៤ នឹងបង្ហាញខ្លួននៅក្នុងពិព័រណ៍កុមារ និងគ្រួសារ ជាមួយនឹងការចូលរួមតាំងបង្ហាញកញ្ចប់សេវាកម្មថ្មីពិសេសៗ ទៅកាន់មាតាបិតា និងបុត្រធីតា ជាង៣ម៉ឺននាក់នេះ មានដូចជា៖
* ទី១៖ ធនាគារកាណាឌីយ៉ា៖ ជាអ្នកសហការឧបត្ថម្ភនៃពិព័រណ៍កុមារ និងគ្រួសារលើកទី៧ នឹងចូលរួមផ្ដល់ការប្រឹក្សាយោបល់ពីសេវាហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ និងបុត្រធីតា ដូចជាការបើកគណនីសម្រាប់កុមារ និងកម្ចីសម្រាប់គ្រួសារជាមួយនឹងកម្មវិធីកម្សាន្ដពិសេសៗ។ ធនាគារកាណាឌីយ៉ា ជាធនាគារផ្ដល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការធនាគារទាំងក្នុងប្រទេស និងក្រៅប្រទេស យ៉ាងរហ័ស និងសុវត្ថិភាពលើសេវាហិរញ្ញវត្ថុដូចជា គណនីកុមារ ឥណទានយានយន្ដ គណនីធុរកិច្ចជាន់ខ្ពស់ ឥណទានគេហដ្ឋាន ឥណទានផ្ទាល់ខ្លួន និងសេវាទូទាត់យ៉ាងសម្បូរបែប។
* ទី២៖ ធនាគារ ស៊ី អាយ អិម ប៊ី៖ នៅក្នុងប្រទេសកម្ពុជា ធនាគារ ស៊ីអាយអិមប៊ី មានប្រតិបត្តិការណ៍ នៅ១៤សាខា ដែលផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែប រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល ពាណិជ្ជកម្ម និងសាជីវកម្មជាដើម។ នៅក្នុងថ្ងៃពិព័រណ៍កុមារ និងគ្រួសារលើកទី៧ ធនាគារ ស៊ីអាយអិមប៊ី នឹងផ្ដល់ជូននូវការប្រឹក្សាលើគណនីកុមារ ដើម្បីផ្ដល់ឱកាសឲ្យកុមារបានស្វែងយល់ពីអត្ថន័យនៃការសន្សំ និងជួយសម្រេចក្ដីស្រមៃរបស់ពួកគេ ជាមួយនឹងប្រូម៉ូសិនពិសេសៗផងដែរ។
* ទី៣៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលផ្ដល់សេវាកម្មសម្រាប់ក្រុមគ្រួសារ បុគ្គល និងអាជីវកម្មដូចជា កម្ចីហិរញ្ញវត្ថុ គណនីសន្សំ ការផ្ទេរប្រាក់ និងការប្រើប្រាស់ Mobile App។ ក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី៧នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៊ែលយូប៊ី ហ្វាយនែន នឹងនាំយកគណនីសន្សំសម្រាប់កុមារ និងបច្ចេកទំនើបរបស់ WB Finance Mobile App ទៅកាន់អ្នកចូលរួម ជាមួយនឹងកម្មវិធីលេងកម្សាន្ដយករង្វាន់នៅស្ដង់ ដាប់ប៊ែលយូប៊ី ហ្វាយនែន ដោយផ្ទាល់។
* ទី៤៖ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ដែលហៅកាត់ថា KDSB ក៏នឹងមានវត្ដមានចូលរួមក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី៧ផងដែរ ជាមួយនឹងការផ្តល់ជូននូវសេវាហិរញ្ញវត្ថុ ដែលមានភាពបត់បែន ល្អផ្តាច់គេក្នុងវិស័យធនាគារដូចជា៖ កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងកម្ចីទូទៅ ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង សេវារហ័ស លក្ខខណ្ឌងាយស្រួល។ ក្នុងរយៈពេល២ថ្ងៃនៃពិព័រណ៍កុមារលើកទី៧ ធនាគារឯកទេស ខេប៊ី ដេហាន ម.ក នឹងផ្ដល់ជូនកញ្ចប់សេវាកម្មពិសេសៗ និងកាដូជាច្រើនសម្រាប់អ្នកចូលរួមប្រឹក្សា និងទិញសេវាកម្មណាមួយរបស់ធនាគារឯកទេស ខេប៊ីដេហាន ម.ក។
នៅក្នុងពិព័រណ៍កុមារនេះដែរ មាតាបិតាក៏អាចរីករាយជាមួយការដើរទិញទំនិញសម្រាប់កុមារ និងគ្រួសារជាច្រើនប្រភេទទៀត សរុបជាង៥,០០០មុខ ដូចជា សាលារៀន ធានារ៉ាប់រង ម្សៅទឹកដោះគោ ចំណីអាហារ ខោទឹកនោម របស់របរក្មេងលេង រថយន្ត និងផលិតផលសម្រាប់គ្រួសារល្បីៗ ដែលនឹងបញ្ចុះតម្លៃចាប់ពី១០%ដល់៥០% រួមជាមួយការទិញថែម និងការផ្ដល់ជូនពិសេសនៅក្នុងពិព័រណ៍កុមារ និងគ្រួសារលើកទី៧។
នៅក្នុងពិព័រណ៍កុមារនេះ ដែលធ្វើឡើងក្រោមប្រធានបទ «កុមារ និងបរិស្ថាន» មាតាបិតាអាចនាំកូនជាទីស្រលាញ់មកទទួលយកបទពិសោធន៍ថ្មីៗពីការប្រកួតសមត្ថភាពនៅលើឆាក និងទីធ្លាកម្សាន្តដែលភ្ជាប់មកជាមួយនឹងចំណេះដឹងអំពីការដាំដើមឈើ ការកាត់បន្ថយប្លាស្ទិក ការកែច្នៃសម្ភារៈចាស់ៗ និងកន្លែងពិសោធន៍វិទ្យាសាស្រ្ដ។ បន្ថែមពីនោះ មាតាបិតាក៏អាចចូលរួមស្ដាប់កិច្ចពិភាក្សាអំពីវិធីសាស្រ្ដអប់រំកូន ពីអ្នកជំនាញចិត្ដសាស្ដ្រ ក៏ដូចជាប្រឹក្សាយោបល់ពីការសិក្សារបស់កូន ជាមួយសាលាអន្ដរជាតិល្បីៗថែមទៀតផង៕