Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្ថានីយទូរទស្សន៍ CNC ចេញលិខិតបដិសេធថា រាល់សកម្មភាពដែលបង្ហោះក្នុង Facebook «អ្នកចេះអ្នកចាំ» មិនពាក់ព័ន្ធទូរទស្សន៍ CNC ទេ

25-09-2019 17:12

(ភ្នំពេញ)៖ ស្ថានីយទូរទស្សន៍ CNC នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញលិខិតបដិសេធ ចំពោះគណនី Facebook ឈ្មោះ «អ្នកចេះអ្នកចាំ» ដែលប្រើអត្តសញ្ញាណសកម្មជន អតីតបក្សសង្គ្រោះជាតិ ដោយបានយករូបភាព និងវីដេអូអ្នកផ្សេង កាត់តភ្ជាប់ជាមួយស្លាកសញ្ញាទូរទស្សន៍ CNC ហើយបង្ហោះលើ Facebook។

CNC បានប្រកាសថា រាល់ការបង្ហោះរបស់ Facebook ខាងលើនេះ មិនពាក់ព័ន្ធទូរទស្សន៍ CNC ទេ។ ក្នុងលិខិតបដិសេធដដែល ស្ថានីយទូរទស្សន៍ CNC បានចាត់ទុកថា សកម្មភាពរបស់គណនី Facebook ឈ្មោះ «អ្នកចេះអ្នកចាំ» នេះគឺជាទង្វើបំពានច្បាប់ពាណិជ្ជកម្ម និងជាអំពើអសីលធម៌គ្មានភាពខ្មាសអៀន ដែលបានយកឈ្មោះ ទូរទស្សន៍ CNC លូកឡំក្នុងសកម្មភាពជាឧបាយកលទុច្ចរិតចំពោះសង្គមជាតិ។

ជាមួយគ្នានេះ ទូរទស្សន៍ CNC បានទាមទារឱ្យម្ចាស់គណនី Facebook «អ្នកចេះអ្នកចាំ» ដកស្លាកសញ្ញាទូរទស្សន៍ CNC ចេញពីវីដេអូនេះជាបន្ទាន់។ បើមិនអនុវត្តទេ ទូរទស្សន៍ CNC នឹងចាប់យកជម្រើសផ្លូវច្បាប់ ដោយដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច ដើម្បីធ្វើនីតិវិធីស្រាវជ្រាវ នាំខ្លួន និងចាត់វិធានការតាមផ្លូវច្បាប់៕

ខាងក្រោមនេះ ជាខ្លឹមទាំងស្រុងនៃលិខិតបដិសេធរបស់ស្ថានីយទូរទស្សន៍ CNC៖