(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងភរិយា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈស្នងការ និងការិយាល័យជំនាញ ចំណុះស្នងការដ្ឋាននគរបាលខេត្ត ចូលរួមកាន់បិណ្ឌវេនទី១២ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់អ្នកមានគុណ ជីដូនជីតា ញាតិការទាំង៧សន្ដាន ព្រមទាំងអតីតយុទ្ធជន-យុទ្ធនារី ដែលបានពលីទៅកាន់បរលោក នៅវត្តឧប្បុលគីរី ហៅវត្តទួលសំបួរ ស្ថិតនៅភូមិទួលសំបួរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ និងភរិយា ព្រមទាំងសហការី បានប្រគេនទេយ្យទាន ទេយ្យវត្ថុ ជូនព្រះសង្ឃ និងតាជីយាយជី រួមមាន ព្រះសង្ឃ០៧អង្គ ក្នុងមួយអង្គ បច្ច័យ៥ម៉ឺនរៀល, មី១កេស, ទឹកក្រូច១កេស, ទឹកសុទ្ធ១កេស, ស្លាដក់១សម្រាប់ និងនំ១ធុង។ តាជី យាយជីចំនួន១១៧នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ថវិកា១ម៉ឺនរៀល។
បន្ដមកនោះ លោកស្នងការ ក៏បានជួបសំណេះសំណាល និងឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគដល់ សាលាឃុំទួលសំបួរ ទទួលបានថវិកា៥ម៉ឺនរៀល, មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងក្រុមប្រឹក្សាឃុំចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា២ម៉ឺនរៀល។ មេភូមិទាំង៤ ក្នុង១ភូមិទទួលបាន ថវិកា៥ម៉ឺរៀល មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងប្រជាពលរដ្ឋក្នុងភូមិចំនួន១២នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ និងថវិកា២ម៉ឺនរៀល។
បងប្អូនខ្មែរឥស្លាមទាំងបីតំបន់ ក្នុងឃុំទួលសំបួរ ទទួលបានថវិកា៥ម៉ឺនរៀល មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងសមាជិកទាំង៣តំបន់ ចំនួន៩នាក់ ក្នុងម្នាក់ៗទទួល សារ៉ុង១ ថវិកា២ម៉ឺនរៀល។ ក្រុមយុវជន ទទួលបានថវិកា៥ម៉ឺនរៀល មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងសមាជិកយុវជន ចំនួន២០នាក់ ក្នុងម្នាក់ៗ ទទួលបាន សារ៉ុង១ ថវិកា២ម៉ឺនរៀល។ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសំបួរ ទទួលបានថវិកា៥ម៉ឺនរៀល មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងកម្លាំងប៉ុស្តិ៍ចំនួន៧នាក់ ក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ថវិកា១ម៉ឺនរៀល។ ប្រជាការពារភូមិ ទទួលបានថវិកា៥ម៉ឺនរៀល មី១កេស ទឹកក្រូច១កេស ទឹកសុទ្ធ១កេស និងកម្លាំងប្រជាការពារ ចំនួន២០នាក់ក្នុងម្នាក់ទទួលបាន សារ៉ុង១ ថវិកា១ម៉ឺនរៀលផងដែរ៕