(ភ្នំពេញ)៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនថ្មី ប្រចាំកម្ពុជា បានបង្ហាញភាពកោតទូតជប៉ុនថ្មី បង្ហាញភាពស្ញប់ស្ញែង ឃើញកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ និងប្តេជ្ញាពង្រឹងទំនាក់កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតយ៉ាងខ្លាំង ពេលដែលបានឃើញប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះជាការបញ្ជាក់របស់ លោក សុខ សុរ័ត្នវឌ្ឍនៈ ជំនួយការរបស់ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ការបង្ហាញពីភាពកោតទូតជប៉ុនថ្មី បង្ហាញភាពស្ញប់ស្ញែង ឃើញកម្ពុជាមានការអភិវឌ្ឍដូចបច្ចុប្បន្ននេះ និងប្តេជ្ញាពង្រឹងទំនាក់កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀត្ញរបស់លោក MIKAMI Masahiro មកលើកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកត្រូវបានឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងភាក្សាការងារ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោក MIKAMI Masahiro បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា៖ «ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលបានឃើញប្រទេសកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក MIKAMI Masahiro បានបន្តថា នៅក្នុងអាណត្តិរបស់លោកដែលធ្វើជាអគ្គរាជទូតថ្មី របស់ប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទនងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ។
នៅក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ជប៉ុន គឺជាប្រទេសដែលបានទទួលស្គាល់កម្ពុជា បន្ទាប់ពីទទួលបានឯករាជ្យ ហើយនៅក្នុងឆ្នាំ២០១៩នេះ គឺជាខួបគម្រប់៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងជប៉ុន។
អតីតប្រមុខការទូតកម្ពុជារូបនេះ បានបន្តថា ប្រទេសកម្ពុជា គឺជាប្រទេសទី១ ដែលមិនបានទាមទារសំណង នៃការខូចខាតដោយសារតែភ្លើងសង្គ្រាម មិនតែប៉ុណ្ណោះកម្ពុជា ជាប្រទេសទី១ ដែលបានចុះហត្ថលេខាស្តីពីសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការជាមួយជប៉ុន តាំងពីឆ្នាំ១៩៩៥។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន តែងតែផ្តល់ជំនួយដល់ប្រទេសកម្ពុជា មានជំនួយអភិវឌ្ឍន៍ផ្លូវការ
ជំនួយឥតសំណង និងកម្ចី តាំងតែពីថ្ងៃចុះហត្ថលេខាសន្ធិសញ្ញាទីក្រុងប៉ារីស មកដល់បច្ចុប្បន្នមានចំនួន៣ពាន់លានដុល្លារ។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានការកើនឡើង ដោយក្នុងឆ្នាំ២០១៨ ប្រហាក់ប្រហែល២ពាន់លានដុល្លារ និងចាប់ពីខែមករា ដល់ឧសភា ឆ្នាំ២០១៩នេះ ប្រហាក់ប្រហែល១ពាន់លានដុល្លារ ហើយក្នុងឆ្នាំ២០១៨ វិនិយោគរបស់ជប៉ុន នៅកម្ពុជាមានទឹកប្រាក់ចំនួនជិត៩០០លានដុល្លារ។ មកដល់បច្ចុប្បន្ន មានកម្មសិក្សាកម្ពុជា ចំនួន៩០០០នាក់ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។
ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដោយឡែកនៅខែតុលាខាងមុខនេះ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងទៅប្រទេសជប៉ុន ដើម្បីចូលរួមព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុនផងដែរ៕