(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៣នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៦ករណី ឃាត់ខ្លួន១៥នាក់ និងប្រើប្រាស់១៥ករណី ឃាត់ខ្លួន២៨នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប៧,០៨១ករណី ដោយឃាត់មនុស្សចំនួន១៥,០៣៩នាក់ (ស្រី១,០២៨នាក់) (ជនបរទេស៣២៤នាក់ ស្រី៥៥នាក់ មាន១២សញ្ជាតិ)៕