(ភ្នំពេញ)៖ ស្ត្រីវ័យក្មេងម្នាក់ឈ្មោះ សោម ស្រីនិច្ច អាយុ២៣ឆ្នាំ បច្ចុប្បន្នកំពុងតែរៀនជំនាញជាអ្នកសម្អាងជាមួយបងស្រី ក្នុងផ្សារយាយទ្រព្យ ដែលរស់នៅភូមិត្រពាំងព្រិច ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មានសំណាងបានឈ្នះរង្វាន់ ១០០លានរៀល ពីតែបៃតងអ៊ីឈីតាន់។
ថ្លែងប្រាប់ក្រុមការងារ ដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានផ្ទាល់ អ្នកនាង សោម ស្រីនិច្ច បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកនាងនៅមិនទាន់មានមុខរបរអ្វីជាដំកំភួននោះទេ ក្រៅតែពីរៀនជំនាញជាអ្នកសំអាងជាមួយបងស្រីនៅផ្សារយាយទ្រព្យ ហើយស្វាមីមានអាជីពជាជាងជួសជុលទូរសព្ទខ្នាតតូចតែប៉ុណ្ណោះ ។
អ្នកនាងបានបន្តទៀតថា ជាទម្លាប់មុនពេលចេញទៅផ្សារ ដើម្បីរៀនជំនាញផ្នែកសំអាងជាមួយបងស្រីនៅក្នុងផ្សារ អ្នកនាងតែងតែទិញតែបៃតងអ៊ីឈីតាន់ រស់ជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីម្តាយដែលជាអ្នកលក់គ្រឿងទេសក្នុងភូមិ ទុកសម្រាប់ទទួលទាននៅពេលស្រែកទឹក។ ដោយឡែកកាលពីដើមសប្ដាហ៍នេះ មុនពេលចេញទៅផ្សារ អ្នកបានបានទិញតែបៃតងអ៊ីឈីតាន់ដូចទម្លាប់សព្វមួយដង លុះពេលមួលគម្របដបទទួទានជាមួយកូន ដែលមានស្វាមីនៅក្បែរផងដែរនោះ ក៏ឃើញមានរង្វាន់ ១០០លានរៀលនៅក្នុងគម្របដបតែម្ដង។
អ្នកនាង សោម ស្រីនិច្ច បានបញ្ជាក់ទៀតថា ភ្លាមនោះពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់ស្វាមី និងបងប្អូនដែលនៅក្បែរមកចោមរោមមើល រួមជាមួយនឹងទូរសព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់នៅនឹងគម្របដប។ ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកនាងនឹងយកទៅសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀត សម្រាប់ពង្រីកអាជីពជាជាងជួសជុលទូរសព្ទ និងទុកមួយចំណែកទៀត សម្រាប់បង្កើតមុខរបរជាអ្នកសំអាងសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។
គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់, ម៉ូតូ Scoopy i ចំនួន៧០រង្វាន់ , ទូរសព្ទ iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់អាចជារូបអ្នក៕