(ភ្នំពេញ)៖ មកដល់ពេលនេះ លោកអ្នកបានអញ្ជើញទៅប៉ុន្មានវត្តហើយ ថ្ងៃនេះ គឺជាបិណ្ឌទី១០ ខ្វះតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងចូលដល់ថ្ងៃបុណ្យភ្ជុំធំហើយ សូមប្រញាប់រួតរះត្រៀមសម្លៀកបំពាក់ថ្មី កាដូពិសេសៗ ជូនដល់អ្នកមានគុណ និងបងប្អូនសាច់ញាតិ នៅឯស្រុកកំណើតកុំឱ្យគេមើលងាយ មួយឆ្នាំភ្ជុំមានតែម្តងទេណា ជាមួយនឹងទូរស័ព្ទដៃ OPPO។

បើមិនដឹងថាគួរត្រៀមអ្វីជាកាដូ ដើម្បី Surprise បងប្អូន ញាតិផៅ ឬមនុស្សជាទីស្រលាញ់របស់អ្នកទេ អេដមីន (Admin) សូមណែនាំបន្តិច៖

ទី១៖ កាដូសម្រាប់អ្នកស៊ីវិស័យ High Show, ស្វាមី ឬភរិយា ឬក៏បងប្អូន ដែលនិយមស្រឡាញ់ការថតរូបបែបអាជីព លោកអ្នកអាចជ្រើសរើសយក OPPO Reno 10x Zoom ដែលបំពាក់នូវកាមេរ៉ាក្រោយភ្លោះ៣ ទំហំ 48MP+8MP+13MP (ដែលមានបង្កប់កាមេរ៉ា 60X Digital Zoom) មានថាមពលថ្មទំហំ 4065mAh មាន RAM 8GB និង ROM 256GB ដឹងតែម៉ាពេញចិត្តហ្មង។ រីឯ OPPO Reno ធម្មតាវិញ បំពាក់នូវកាមេរ៉ាក្រោយ Zoom បានប្រវែងវែង( 60X Digital Zoom) អមមកជាមួយបច្ចេកវិទ្យាកាត់បន្ថយគ្រាប់ Noise និងបច្ចេកវិទ្យាទប់លំនឹង OIS ធ្វើឲ្យវីដេអូដែលបានថតចេញមក កាន់តែមានលំនឹងល្អ និងមានគុណភាពច្បាស់ មានកម្លាំងថ្មធំគ្រប់គ្រាន់ 3765mAh RAM 6GB និង ROM 256GB សម្រាប់លំដាប់ថវិការមធ្យម។

ទី២៖ កាដូសម្រាប់បងប្អូនយុវវ័យ ឬគូស្នេហ៍វិញ លោកអ្នកគួរតែត្រៀមកាដូ OPPO F11 Pro ឬ OPPO A9 2020 ទើបតែចេញថ្មី អេមខ្លាំងណាស់។ OPPO F11 មានអេក្រង់លាតពេញ ទំហំ 6.5 inch FHD+ បង្កប់កាមេរ៉ាមុខចំកណ្តាល ទំហំ 16MP ផ្នែកខាងក្រោយ ពណ៌បែប Gradient បំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ 48MP Portrait ថតច្បាស់ឥតខ្ចោះនៅទីងងឹត, មានRAM ធំ 6GB និង ROM ទំហំ 128GB ភ្ជាប់បច្ចេកវិទ្យាជំនួយល្បឿន Hyper Boost មានថាមពលថ្មធំរហូតដល់ទៅ 4000 mAh។

ចំណែកកូនពៅត្រកូល A ដែលទើបតែបង្អួតរាងវិញ គឺ OPPO A9 2020 ជាស្មាតហ្វូនដែលមានបំពាក់នូវកាមេរ៉ាបួនគ្រាប់ដំបូងគេរបស់ OPPO ថតរូបបាន៤ស្ទីលខុសប្លែកពីគ្នាដោយកាមេរ៉ាមេទំហំ 48MP និង៣គ្រាប់ក្រោយផ្សេងទៀត អេមហ្មង ហើយវាមានថាមពលថ្ម 5000mAh មានRAM 8GB និងអង្គផ្ទុកទិនុ្នន័យ 128GB។

ទី៣៖ កាដូសម្រាប់ លោកឳពុកអ្នកម្តាយ និងអ្នកមានគុណវិញ លោកអ្នកអាចជ្រើសរើសយក OPPO A7, A5s និង A1K ព្រោះវាមានអេក្រង់ ធំទូលាយងាយស្រួលកាន់មើល និងមានកម្លាំងថ្មធំ និងតម្លៃសមរម្យ អាចឲ្យពុកម៉ែចាស់ៗស្តាប់ធម៌ មើលវីដេអូធម្មទេសនាបានយ៉ាងត្រជាក់ភ្នែក។

សរុបមកស្មាតហ្វូន OPPO គ្រប់ស៊េរីខាងលើ គឺជាកាដូគួរជាទីពេញចិត្ត និងភ្ញាក់ផ្អើល ពុំអាចកាត់ថ្លៃបានសម្រាប់ទុកជូន លោកឪពុក អ្នកម្តាយ និងបងប្អូននៅឯស្រុក នារដូវបុណ្យភ្ជុំខាងមុខនេះ។ ប្រញាប់ឡើងទាន់ក្រុមហ៊ុន OPPO គេមានប្រូម៉ូសិនពិសេសណា មួយឆ្នាំ ភ្ជុំមានតែម្តងទេ ត្រៀមទូរស័ព្ទដៃ OPPO ជាកាដូទើបទំនង ព្រោះទុកបានយូរ ហើយនឹងស័ក្តសមជាមួយឋានៈរបស់លោកអ្នកថែមទៀតផង៕