Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យតែងតាំងអភិបាលស្រុក ចំនួន៥រូប នៅខេត្តសៀមរាប, អភិបាលស្រុកបន្ទាយស្រី ត្រូវផ្ទេរភារកិច្ចទៅសាលាខេត្តវិញ (Video inside)

23-09-2019 20:58

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ចអភិបាលស្រុកម្នាក់ និងតែងតាំងអភិបាលស្រុក ចំនួន៥រូប នៅខេត្តសៀមរាប។ នេះបើតាមអនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩។

ក្នុងអនុក្រឹត្យនោះបានបញ្ជាក់ថា លោក ណុប វុទ្ធី ត្រូវបានផ្ទេរភារកិច្ចពីអភិបាលស្រុកបន្ទាយស្រី ឲ្យទៅបម្រើការងារនៅសាលាខេត្តសៀមរាប ហើយសម្ដេចតេជោ ហ៊ុន សែន ក៏បានតែងតាំងអភិបាលស្រុក ចំនួន៥រូប ផ្សេងទៀតផងដែរ រួមមាន៖ អភិបាលស្រុកពួក, អភិបាលស្រុកបន្ទាយស្រី, អភិបាលស្រុកវ៉ារិន, អភិបាលស្រុកស្រីស្នំ និងអភិបាលស្រុកស្វាយលើ៕

សូមអានខ្លឹមសារលម្អិត នៃអនុក្រឹត្យដែលមាននៅខាងក្រោមនេះ៖