(ភ្នំពេញ)៖ បេក្ខជនដែលជាកូនក្រុមគណៈកម្មការ សុខ សីឡាលីន ដែលមកពីខេត្តសៀមរាបម្នាក់ទៀតហើយ ត្រូវបានជម្រុះចេញពីកម្មវិធី X Factor Cambodia វគ្គ Live Show សប្តាហ៍ទី៤ គឺបេក្ខជន ឆុន បាលូ ក្រោយទទួលបានសម្លេងឆ្នោតគាំទ្រតិចជាងគេ១៦នាទីចុងក្រោយ។
ពីភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ដែលជាម្ចាស់ឧបត្ថម្ភផ្តាច់មុខដំបូងគេបង្អស់ លោកម៉ៃឃើល សុវណ្ណ បានសម្តែងក្តីសោកស្តាយចំពោះបេក្ខជនឆុនបាលូយ៉ាងដូច្នេះថា៖ «ខ្ញុំសូមចូលរួមសោកស្តាយចំពោះបេក្ខជន ឆុន បាលូ ផង បើទោះបីជាយើងអាចមើលឃើញពីសមត្ថភាពច្រៀង និងភាពបត់បែនរបស់គាត់ ប៉ុន្តែយើងមិនអាចធ្វើអ្វីបានច្រើនជាងនេះទេ ព្រោះការសម្រេចចិត្តធំគឺទៅលើទស្សនិកជន ខ្ញុំសូមលើកទឹកចិត្តដល់អ្នកជម្រុះចេញរាល់សប្តាហ៍ទាំងអស់សូមតាំងចិត្តឱ្យបានមុតមាំ និង ខំប្រឹងបន្តទៀតទៅលើវិថីដែលខ្លួនស្រលាញ់»។
ដោយឡែក លោកក៏បានបន្តថា ខ្ញុំក៏សូមចូលរួមត្រេកអរបេក្ខជនពូកែៗទាំង១០រូបផ្សេងទៀត ដែលមានឱកាសបង្ហាញសមត្ថភាពនៅវគ្គ Live Showសប្តាហ៍ទី៥ជាបន្ត។ ឆ្លៀតក្នុងឱកាសនេះ លោកក៏សូមអំពាវនាវ ដល់ទស្សនិកជនទាំងអស់ បន្តបោះឆ្នោតជូនបេក្ខជនដែលមានសមត្ថភាពពិតប្រាកដ បានបន្តចាប់យកក្តីស្រមៃរបស់ពួកគេ ដែលក៏ដូចជាចូលរួមជ្រើសរើសជើងខ្លាំង ដើម្បីបំរើអារម្មណ៍ទស្សនិកជន តាមរយៈបទចម្រៀងថ្មីៗនៅពេលចុងបញ្ចប់នៃកម្មវិធី៕