(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៧២៨គ្រឿង រកឃើញយានយន្តល្មើសច្បាប់ និងផាកពិន័យចំនួន៨៨៤គ្រឿង ក្នុងនោះ មានម៉ូតូចំនួន៥៥៣គ្រឿង។ នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥២,៧៤២គ្រឿង រកឃើញយានយន្តល្មើស៣៥,២៥២គ្រឿង ក្នុងនោះម៉ូតូ២៨,០០៦គ្រឿង និងផាកពិន័យ៣៤,២៨៧គ្រឿង ក្នុងនោះម៉ូតូ២៧,៣៧៦គ្រឿង៕