(កណ្តាល)៖ ដើម្បីសុវត្ថិភាពម្ហូបអាហារ និងរដូវដាក់បិណ្ឌផងនោះ មន្រ្តីសាខាកាំកុងត្រួលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩នេះ បានសហការជាមួយមន្ត្រីពាណិជ្ជកម្ម បានចុះត្រួតពិនិត្យរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុង ផ្សារតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល តែលទ្ធផលពុំបានរកឃើញសារធាតុគីមីហាមឃាត់ នៅក្នុងគំរូផលិតផលទាំងនោះឡើយ។
មន្រ្តីសាខាកាំកុងត្រូលកណ្តាល បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការ បានចុះត្រួតពិនិត្យសុវត្ថិភាពផលិតផលម្ហូបអាហារ រួមមាន៖ គ្រឿងកំប៉ុង ស្លាដក គ្រឿងសមុទ្រ បន្លែ សណ្តែកបណ្តុះ ខ្ញីហាន់ ប្រហិតសាច់គោ គុយទាវ មីលឿង បាញ់កាញ់ និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅផ្សារ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលគឺរកមិនឃើញ មានផលិតផលណាមួយមានលាយ សារធាតុគីមីនោះឡើយ ។ តែក្រុមការងារបានធ្វើការដកហូតទឹកម្ទេស ទឹកតៅហ៊ូ ចំនួន២ដប ហួសរយៈពេលប្រើប្រាស់ យកមករក្សាទុក ដើម្បីដុតកំទេចចោល។
មន្រ្តីកាំកុងត្រូល ក៏បានណែនាំដល់អាជីវករលក់ដូរទាំងអស់អំពីអនាម័យ និងរបៀបដាក់តាំងលក់ទំនិញឱ្យបានត្រឹមត្រូវស្រប ទៅតាមយថាប្រភេទ នៃទំនិញនីមួយៗ ដើម្បីបញ្ជៀសនូវការឆ្លងបាត់ តេរីផ្សេងៗផងដែរ និងបានសំណូមពរដល់អាជីវករនៅក្នុងផ្សារ ឱ្យជួយត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះការបរិច្ឆេទនៃទំនិញ និងហាមដាក់តាំងលក់ទំនិញ ដែលហួសកាលបរិច្ឆេទ ប្រើប្រាស់នេះផងដែរ៕