(ពោធិ៍សាត់)៖ ក្មេងទំនើង ២ក្រុម មានគ្នាប្រមាណជាង ២០នាក់ ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបាន ៧នាក់ រួមនឹងវត្ថុតាង ខណៈដែលពួកគេទាំងអស់បានដេញកាប់គ្នា ផ្អើលពេញដងផ្លូវជាតិលេខ៥។
ប្រតិបត្តិការនេះធ្វើឡើង កាលពីវេលាម៉ោង ១០៖២៣នាទី យប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីចំណុចទល់មុខ ហាងខារាអូខេ យីហោមនោរម្យ ក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់។
ប្រភពពីមន្ត្រីសមត្ថកិច្ចបានឲ្យដឹងថា ក្មេងទំនើង ២ក្រុម មានគ្នាប្រមាណជាង ២០នាក់ ត្រូវបានកម្លាំងនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនបាន ៧នាក់ រួមនឹងវត្ថុតាងដាវស៊ាំម៉ូរ៉ៃ ៣ដើម ច្រវាក់១ខ្សែ និងម៉ូតូចំនួន ៧គ្រឿង ក្រៅពីនោះពួកគេបានជិះម៉ូតូគេចខ្លួនអស់ ខណៈដែលពួកគេទាំងអស់បានដេញកាប់គ្នា ផ្អើលពេញដងផ្លូវជាតិលេខ៥ ក្នុងក្រុងពោធិ៍សាត់។
បច្ចុប្បន្នក្រុមក្មេងទំនើង ដែលសមត្ថកិច្ចឃាត់ខ្លួន បាននោះបច្ចុប្បន្ន កំពុងឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕