(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ១៧នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ៥ករណី ឃាត់ខ្លួន៨នាក់ និងប្រើប្រាស់៤ករណី ឃាត់ខ្លួន៩នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប៧,០៥៤ករណី ដោយឃាត់មនុស្សចំនួន១៤,៩៨៦នាក់ (ស្រី១,០២៤នាក់) (ជនបរទេស៣២៤នាក់ ស្រី៥៥នាក់ មាន១២សញ្ជាតិ)៕