(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង១,៧២៥គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន១,៥៥៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១,១៨១គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,១៨១គ្រឿង និងផាកពិន័យ១,១០៤ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៥១,០១៤គ្រឿង រកឃើញយានយន្តល្មើស៣៤,៣៦៨គ្រឿង និងផាកពិន័យ៣៣,៤០៣គ្រឿង៕