(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញសារលិខិតអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ ២១កញ្ញា ដែលតែងតែត្រូវបានប្រារព្ធទូទាំងពិភពលោក។
ទិវាសន្តិភាពអន្តរជាតិ ត្រូវបានអនុម័តដោយមហាសន្និបាត អង្គការសហប្រជាជាតិ លើកទី៥៥ នាឆ្នាំ២០០១ ដើម្បលុបបំបាត់អំពើហិង្សា បញ្ឈប់សង្គ្រាម ជំរុញឱ្យមានសុខសន្តិភាពក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល។
តាមរយៈសារលិខិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្តេចតេជោបានថ្លែងសារថា ទោះបីជាប្រទេសកម្ពុជាស្ថិតនៅក្រោមសម្ពាធ នៃការគំរាមកំហែងដាក់ទណ្ឌកម្ម ក្រោមលេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្សយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែរួមសុខរួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈជានិច្ច៕