(ភ្នំពេញ)៖ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលជាក្រុមហ៊ុនចែកចាយផលិតផលអេឡិចត្រូនិចជាច្រើន និងផ្តល់ដំណោះស្រាយនានា អំពីព័ត៌មានវិទ្យាឈានមុខគេនៅកម្ពុជា បានរៀបចំកម្មវិធី តាំងបង្ហាញនូវផលិតផលថ្មី ម៉ាក TARGUS ជូនដល់អតិថិជនរបស់ខ្លួន ដែលរៀបចំធ្វើឡើង នៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩។
កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយផលិតផល Targus ដែលជាផលិតផលរបស់ប្រទេសអាមេរិក និងត្រូវបានទទួលស្គាល់ជាសកលថា ជាអ្នកផ្តល់ផលិតផលឈានមុខគេ ទៅតាមស្តង់ដាបច្ចេកវិទ្យា និងមានមុខងារច្រើនសំបូរបែប ទៅលើការប្រើប្រាស់ទៅកាន់ បណ្តាលដៃគូរសហការ និងចង់បញ្ជាក់ជូនទៅកាន់អតិថិជនឲ្យច្បាស់ថា ផលិតផលមួយនេះ មានវត្តមាន នៅលើទីផ្សារប្រទេសកម្ពុជាហើយ។
ពិធីនេះ ដោយមានការអញ្ជើញចូលជាកិត្តិយស ក្នុងការបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន និង លោក Eric Kuan ជា Commercial Director of Targus Asia Pacific មកពីក្រុមហ៊ុន Targus និងភ្ញៀវកិត្តិយសជាច្រើន ដែលជាអតិថិជនរបស់ក្រុមហ៊ុន បានចូលរួមយ៉ាងច្រើនកុះករ។
បើតាមលោក ឡុច វិសាល អ្នកគ្រប់គ្រងផលិតផល Targus បានឲ្យដឹងថា ផលិតផល Targus បង្កើតឡើងនៅឆ្នាំ១៩៨៣ នៅទីក្រុង London ប្រទេស England។ បើសិនជាគិតដល់ពេលបច្ចុប្បន្ននេះ ផលិតផលមួយនេះ មានអាយុកាលជាង៣០ឆ្នាំ។
លោក ឡុច វិសាល បានបន្ថែមថា ក្នុងការនាំយកផលិតផលមួយនេះ ចូលមកកាន់ទីផ្សាកម្ពុជា មានផលប្រយោជន៍ ទៅកាន់អ្នកប្រើប្រាស់មានដូចជា៖
* ទទួលបានបទពិសោធន៍ថ្មីក្នុងការប្រើប្រាស់
* មានមុខងារសំបូរបែបអាចជួយសម្រួលការងារដល់ ស្ថាប័នខ្នាតតូច មធ្យម ធំ និងអាចប្រើប្រាស់ផ្ទាល់ខ្លួនសម្រាប់បំពេញការងារផងដែរ។
* មានភាពរឹងមាំ និង ប្រើប្រាស់បានយូរ
* ការរចនាមានភាពទាក់ទាញ និង ទាន់សម័យកាលផងដែរ
* មានការធានាត្រឹមត្រូវ។
គួរបញ្ជាក់ថា ផលិតផល Targus មានចរាចរណ៍លើទីផ្សារប្រទេសកម្ពុជា មានដូចជា៖
* កាបូប៖ មានច្រើនប្រភេទ គ្រប់ម៉ូត ទៅតាមការចង់បាន ឬការពេញចិត្តរបស់អតិថិជន
* Mice៖ មានជាប្រភេទខ្សែ និង Wireless មានច្រើពណ៌សម្រាប់ជ្រើសរើសក្នុងការប្រើប្រាស់
* Keyboard៖ ជាប្រភេទ BLUTOOTH និង WIRELESS មានភាពទន់ស្រួល ក្នុងការប្រើប្រាស់វៃឯកសារ
* USB HUB៖ ជាឧបករណ៍សម្រាប់ពង្រីក ឬក៏បំបែក USB PORT ឲ្យមានច្រើនរន្ធសម្រាប់ប្រើប្រាស់
* Presenter៖ ជាឧបករណ៍សម្រាប់ប្រើប្រាស់ ក្នុងការធ្វើបទបង្ហាញ ដែលអាចបញ្ជាបានតាមរយៈការប្រើតេលេ និង មានភ្លើងសម្រាប់ចង្អុលបង្ហាញផងដែរ
* Docking៖ ជាឧបករណ៍មួយ ដែលតម្រូវឲ្យតភ្ជាប់ជាមួយ និង កុំព្យូទ័រយួរដៃ ដើម្បីចែកចាយរូបភាពទៅកាន់ MONITOR ចំនួន១ ឬ២ទៅតាមការចង់បានរបស់អតិថិជន។
ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ Targus , Synology, DELL EMC, Lenovo, Razer, DxRacer, Sony Projector, Sony Pro Bravia, Fuji Xerox, Transcend, APC, SonicWALL, Trendnet, Link basic, Aerohive, Bitdefender៕