(ភ្នំពេញ)៖ ចាងហ្វាងគេហទំព័រដើមរាំង (Dermrang) បានសរសេរលិខិតសុំទោសឧកញ៉ា ភឺន ផល្លា និងធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ 

ក្រោយពីគេហទព័រមួយនេះ បានចេញផ្សាយនូវព័ត៌មានខុសពីការពិតទាំងស្រុង ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោកពាក់ព័ន្ធទៅនឹងរឿងវិវាទ
ដីធ្លីមួយកន្លែងនៅក្នុងខេត្តកណ្ដាល។

ខាងក្រោមនេះ ជាលិខិតសុំទោសរបស់លោកចាងហ្វាងគេហទំព័រដើមរាំង ដែលបានធ្វើឡើងជាសាធារណៈកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩
កន្លងទៅនេះ បន្ទាប់ពីគេហទំព័រខាងលើបានធ្វើការចេញផ្សាយនូវព័ត៌មានមួយមានចំណងជើងថា «មន្ត្រីជំនាញចុះវាស់ដីអនុក្រឹត្យរាប់ពាន់ហិកតា
សង្ស័យទុកជូនលោកឧកញ៉ា ភឺន ផល្លា» រួចមក។

ក្រោយការចេញផ្សាយនូវព័ត៌មានខុសពីការពិតធ្វើអោយប៉ះពាល់ដល់កិត្តិយស ឧកញ៉ា ភឺន ផល្លា បានប្រកាសប្ដឹងម្ចាស់គេហទំព័រនេះទៅកាន់
តុលាការដើម្បីស្ដារកិត្តិយសតាមផ្លូវច្បាប់ តែក្រោយមក ម្ចាស់គេហទំព័រក៏ទទួលស្គាល់នូវកំហុសរបស់ខ្លួន ហើយសុខចិត្តសរសេរលិខិតសុំទោស
និងកែតម្រូវអត្ថបទរបស់ខ្លួនឡើងវិញ៕

ខាងក្រោមនេះ ជាលិខិតសុំទោសរបស់ចាងហ្វាងគេហទំព័រដើមរាំង