(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្ដិអង្គភាពព័ត៌មាន Fresh News ថា ចំពោះទង្វើក្នុងការប្រឆំាង ដោយប្រកាសយ៉ាងក្ដែងៗប្រមាថជាគំនុំតពូជពីឪពុកខ្លួន (សម សារី) របស់ទណ្ឌិត សម រង្ស៊ី សំដៅសងសឹកទៅលើព្រះករុណា សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាជាទីគោរពស្រទ្បាញ់បំផុតរបស់ប្រជារាស្រ្ដខ្មែរទូទំាងព្រះនគរ ដោយវ៉ៃប្រហារយ៉ាងព្រៃផ្សៃទៅលើព្រះអង្គថា ទ្រង់ពុំមែនជាទីគោរព ស្រទ្បាញ់ ជាស្ដេចល្ខោនគ្រាន់តែលម្អរបបតិរច្ឆាននឹងត្រូវលើកព្រះអង្គយកទៅទុកមួយអន្លើនោះគឺជា «រដ្ឋប្រហាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ»។ បើដូច្នេះប្រជារាស្រ្ដខ្មែរទូទំាងព្រះនគរគឺពុំអនុញ្ញាតទ្បើយ។
ពីព្រោះរដ្ឋធម្មនុញ្ញបានចែងយ៉ាងច្បាស់ថា ទ្រង់ជានិមិត្ដរូបនៃឯកភាពជាតិ និរន្ដរភាពជាតិ និងមិនអាចនរណារំលោភបំពានបានទ្បើយ។ បើដូចនេះគ្មានបុគ្គលណាអាច មានសិទ្ធិប្រកាសលើកព្រះមហាក្សត្រ ជាទីគោរពសក្ការៈបំផុតរបស់ប្រជារាស្រ្ដខ្មែរ យកទៅទុកនៅកន្លែងណាមួយ ឬមួយអន្លើបានទ្បើយ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូច្នេះចំពោះការប្រកាសយ៉ាងក្ដែងៗម្ដងហើយម្ដងទៀត ដែលជោគជំាដោយគំនុំតពូជរបស់ទណ្ឌិត សម រង្ស៊ី ដែលថា ព្រះមហាក្សត្រ ពុំមែនជាទីគោរពស្រទ្បាញ់ ជាស្ដេចល្ខោននឹងត្រូវលើកព្រះអង្គយកទៅទុកមួយអន្លើនោះ គឺជាការប្រឆំាងនឹងរាជបល្ល័ង្គ ជាការរំលោភបំពានដល់និមិត្ដរូបជាតិ នឹងជាការប្រមាថមាក់ងាយដល់ប្រជារាស្រ្ដនៅក្នុងព្រះនគរទំាងមូលយ៉ាងដូច្នោះដែរ។
បើហេតុនេះចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី អំពីទោសប្រឆំាងប្រមាថព្រះមហាក្សត្រ តំាងពីបុរាណរៀងមកដល់បច្ចុប្បន្ននេះ សម្រាប់ប្រទេសប្រកាន់របបរាជានិយម គឺគេចាត់ទុកទោសនេះជាទោសធ្ងន់បំផុត ពីព្រោះវាប៉ះពាល់ដល់អធិបតេយ្យរដ្ឋ ជាពិសេសសំដីទំាងនេះវាពុំសក្ដិសមជាជនជាតិខ្មែរ ដែលមានអារ្យធម៌ថ្លៃថ្នូរខ្ពង់ខ្ពស់នោះទេ។
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើដូចនេះចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងរំលាយរបបរាជានិយមយ៉ាងដូច្នេះហើយ ទើបយើងឃើញ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានស្បថនៅចំពោះមុខព្រះភ័ក្រ្ត សម្ដេចឪ ព្រះបរមរតនកោដ្ឋថា «សម្ដេចតេជោនិងក្រុមគ្រួសារ សូមស្បថសច្ចាយកជីវិត ការពារសម្ដេចម៉ៃ សម្ដេចព្រះមហាក្សត្រ និងរាជបល្ល័ង្គ មិនឲ្យនរណាប៉ះពាល់បានជាដាច់ខាត»នោះ។
ពីព្រោះសម្ដេចតេជោ បានមើលឃើញពីទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលមានបំណងរំលាយរបបរាជានិយម នឹងផាត់ព្រះមហាក្សត្រយកទៅទុកមួយអន្លើ យ៉ាងដូច្នេះឯង។ បានន័យថា សម្ដេចតេជោ ហ៊ុន សែន មានទស្សនវិជ្ជានយោបាយ «ក្នុងការមើលអំពីចរិតរបស់ទណ្ឌិត សម រង្ស៊ី ដែលដិតដាមដោយគំនុំតពូជរំលាយ របបរាជានិយមនឹងផាត់ព្រះមហាក្សត្រទុកមួយអន្លើ» នេះឯង។
បើដូច្នេះបើនិយាយពីទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលប្រមាថព្រះចេស្ដាព្រះមហាក្សត្រ ឬរាជបល្ល័ង្គ គឺពុំមែនជារឿងថ្មីនោះទេ ។ ជាក់ស្ដែងក្រោយការបោះឆ្នោតរដ្ឋសភា ឆ្នាំ២០១៣ ព្រះមហាក្សត្របានកោះអញ្ជើញសមាជិកសភាជាប់ឆ្នោតឲ្យមកប្រជុំ និងស្បថនៅព្រះបរមរាជវំាងក្រោមព្រះរាជាធិបតីរបស់ព្រះអង្គ។ ផ្ទុយទៅវិញទណ្ឌិត សម រង្ស៊ី បានដឹកនំាសមាជិកសភារបស់ខ្លួនទៅស្បថនៅអង្គរវត្ដ ក្រោមអធិបតីភាពរបស់ខ្លួនទៅវិញ។ នេះបង្ហាញជាសារនយោបាយយ៉ាងច្បាស់ថា បក្សខ្លួនកំពុងតែផ្លាស់ប្ដូរពីរបបរាជានិយម មកជារបបសាធារណរដ្ឋ ដោយមាន សម រង្ស៊ី ជាប្រធានាធិបតីនេះឯង៕