(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួនគ្រឿង៤,៤៥៤គ្រឿង រកឃើញល្មើសច្បាប់ និងផាកពិន័យចំនួន១,៤០៨គ្រឿង ក្នុងនោះមានម៉ូតូចំនួន២,៤៧៩គ្រឿង នេះបើតាមរបាយការណ៍ផ្លូវការ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៧៩គ្រឿង និងផាកពិន័យ៩៥១ករណី។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៤៧,៨៦៤គ្រឿង រកឃើញយានយន្តល្មើស៣១,៦២៥គ្រឿង និងផាកពិន័យ៣១,៦២៥គ្រឿង៕