Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋានខេត្តស្វាយរៀង ច្រានចោលការផ្សាយរបស់វិទ្យុអាស៊ីសេរីថា កម្លាំងនគរបាលទៅព័ទ្ធផ្ទះសកម្មជនអតីតបក្សប្រឆាំង, សមត្ថកិច្ចចុះសម្របសម្រួលការជួបជុំដោយគ្មានច្បាប់អនុញ្ញាត (Video inside)

20-09-2019 15:42

(ស្វាយរៀង)៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ បានចេញមកច្រានចោលទាំងស្រុងចំពោះការផ្សាយដោយការចោទប្រកាន់គ្មានការពិតរបស់វិទ្យុអាស៊ីសេរី ថា កម្លាំងនគរបាលជាច្រើននាក់ បានទៅឡោមព័ទ្ធផ្ទះសកម្មជនអតីតបក្សប្រឆាំងម្នាក់នៅខេត្តស្វាយរៀង។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការអះអាង និងធ្វើការបំភ្លឺជូនសាធារណៈជូនជ្រាបថា ពុំមានកម្លាំងនគរបាលឡោមព័ទ្ធផ្ទះ ឈ្មោះ ញ៉ែម វាន ដូចអ្វីដែលសារព័ត៌មានមួយចំនួន បានចុះផ្សាយនោះទេ។

ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា សកម្មភាពដែលគេចោទប្រកាន់នោះ គឺកម្លាំងអធិការដ្ឋាននគរបាលស្រុករមាសហែក បានចុះមកសម្របសម្រួលករណីសហគមន៍ សាមគ្គីរមាសហែក ធ្វើការប្រជុំដោយមិនទាន់មានច្បាប់អនុញ្ញាត នៅឃុំអំពិល ស្រុករមាសហែក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ៕