(ភ្នំពេញ)៖ It’s the Ship ជាកម្មវិធីជប់លៀងលើកប៉ាល់ដ៏អស្ចារ្យ ដែលមានមនុស្សជាច្រើននាក់ មកពីបណ្តាលប្រទេសលើពិភពលោក ចង់ចូលរួមទទួលយកបទពិសោធន៍ ដែលមានតែម្តងក្នុងឆាកជីវិត។ ការរៀបចំកម្មវិធី It’s the ship គឺស័ក្តិសមជាមួយអតិថិជនយុវវ័យរបស់ស្រាបៀរ លីអូ នៅប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី ដែលធ្វើឲ្យក្រុមហ៊ុនស្រាបៀលីអូ មិនស្ទាក់ស្ទើរក្នុងការចូលរួម ជាដៃគូឧបត្ថម្ភឡើយ។
ជាក់ស្ដែង នាពេលថ្មីៗនេះ ស្រាបៀរ លីអូ បានរៀបចំព្រឹត្តិការណ៍ជប់លៀង ប្រកាសជាសាធារណៈអំពីកម្មវិធី It’s the ship នៅ Eden garden, Bottom up pub នៅតាម Beer Garden ផ្សេងៗក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាញឲ្យដឹងពី Captain LEO ដែលនឹងនាំយុវវ័យកម្ពុជាជំនាន់ថ្មី មកស្គាល់ពីកម្មវិធីជប់លៀងលើកប៉ាល់ដ៏អស្ចារ្យនេះ។
កម្មវិធីនេះ ចេញដំណើរកម្សាន្តពីប្រទេសសិង្ហបុរី ទៅដែនទឹកអន្តរជាតិ ចំនួន៣ថ្ងៃ ២យប់ ចាប់ពីថ្ងៃទី១៣ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ រួមជាមួយសកម្មភាពសប្បាយៗជាច្រើន និងការជប់លៀងយ៉ាងពិសេស នៅលើកប៉ាល់។ នេះជាកម្មវិធីជប់លៀងដ៏អស្ចារ្យ ដែលអ្នកអាចរាប់អានមិត្តភក្តិថ្មីៗ មកពីជុំវិញពិភពលោក។
ក្នុងនោះ បានរកឃើញអ្នកឈ្នះរង្វាន់ដំបូងគេនៅ Bottom Up ឈ្មោះកញ្ញា សាង សិរីរ័ត្ន ដែលឈ្នះសំបុត្រទៅចូលរួមកម្មវិធីជប់លៀង It’s the Ship នៅប្រទេសសិង្ហបុរី។ តាមដាន Leopard ដើម្បីរីករាយជាមួយកម្មវិធី សប្បាយៗ និងប្រូម៉ូសិនពិសេស ពីស្រាបៀរ លីអូ នៅក្នុងកម្មវិធី It’s the ship ព្រមទាំងមានឱកាសឈ្នះសំបុត្រ ចូលរួមកម្មវិធីជប់លៀងលើកប៉ាល់ដ៏ធំបំផុត។
សំបុត្រជាច្រើននឹងផ្តល់ជូនតាមរយៈ Captain LEO នៅតាម Pub និងក្លឹបក្នុងរាជធានីភ្នំពេញ។ ទិញស្រាបៀរ លីអូ ដើម្បីមានឱកាសចាប់ឆ្នោតផ្សងសំណាង ដើម្បីឈ្នះសំបុត្រចូលរួមកម្មវិធី It’s The Ship ជាមួយការប្រគំតន្ត្រីសប្បាយៗ កម្មវិធីជប់លៀង Pool partiesនិងជួបតារាល្បីៗ។ សំបុត្រ១ សន្លឹកអាចចូលរួមបាន៤នាក់ ដូច្នេះអ្នកអាចហៅមិត្តសម្លាញ់៣នាក់ ឲ្យចូលរួមជាមួយបាន។
រង់ចាំឱកាសដ៏រំភើបនេះទាំងអស់គ្នា! ហើយចាំមើល អ្នកណាខ្លះចូលរួមជាមួយ Captain ដើម្បីរាំលេងកម្សាន្តនៅលើកប៉ាល់ដ៏ប្រណីត! ចាំជួបគ្នានៅថ្ងៃទី២០ ខែកញ្ញានេះ នៅ 66 Degree និងថ្ងៃទី២១ ខែកញ្ញា នៅ
57 club។ ចូលរួមទាំងអស់គ្នា និងរីករាយជាមួយស្រាបៀរ លីអូ ព្រមទាំងមានឱកាសចូលរួមកម្មវិធីជប់លៀងដ៏អស្ចារ្យ It’s The Ship។ សូមតាមដានផេកហ្វេសប៊ុក LEO Beer Cambodia ដើម្បីដឹងពីព័ត៌មានបន្ថែម៕