Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌឫស្សីកែវ ជូនដំណឹងពីការមិនយកថ្លៃ សម្រាប់សេវាបញ្ជាក់វិញ្ញាបនបត្រថ្នាក់ទី៩ និងថ្នាក់ទី១២ ដល់សិស្ស

20-09-2019 14:24

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជូនដំណឹងថា ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ បានសម្រេចធ្វើការលើកលែងបង់ថ្លៃសេវា លើការបញ្ជាក់វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សា បឋមភូមិ វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាថ្នាក់ទី១២ ក្នុងឆ្នាំ២០១៩ ដើម្បីរួមចំណែកកាត់បន្ថយការចំណាយ និងលើកទឹកចិត្ត ដល់សិស្សដែលបានប្រឡងជាប់។

នៅក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩នេះ លោកអភិបាលខណ្ឌបានបញ្ជាក់ថា សិស្សដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០១៩ សូមអញ្ជើញមកទទួលសេវានេះ នៅការិយាល័យច្រកចេញ-ចូលតែមួយសាលាខណ្ឌឫស្សីកែវ មានអាសយដ្ឋាន ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ៖