(ភ្នំពេញ)៖ លោក ទេព ធីរិទ្ធ ជាក្រឡាបញ្ជីសាលាឧទ្ធរណ៍ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះ ត្រូវបានក្រសួងយុត្តិធម៌ ចេញប្រកាស ដាក់ពិន័យបណ្តេញចេញពីក្របខណ្ឌ ហេីយ។
ប្រកាសរបស់ក្រសួងយុត្តិធម៌ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ត្រូវបានដាក់វិន័យ លោក ទេព ធីរិទ្ធ អត្តលេខ ១៧០០៧០០៤១៨ ក្រឡាបញ្ជីសាលាឧទ្ធរណ៍ភ្នំពេញ ក្រោមរូបភាព បណ្តេញចេញពីមុខតំណែងរាជការក្របខណ្ឌក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ការសម្រេចបណ្តេញ លោក ទេព ធីរិទ្ធ ចេញពីក្របខណ្ឌក្រសួងយុត្តិធម៌នេះ ធ្វេីឡេីងតាមការសម្រេចរបស់ក្រុមប្រឹក្សាវិន័យ ដែលបានរកឃេីញថា ក្រឡាបញ្ជីនេះ បានប្រព្រឹត្តខុសបទវិន័យធ្ងន់ធ្ងរ កន្លងមក។
សូមបញ្ជាក់ថា លោក ទេព ធីរិទ្ធ ធ្លាប់ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនយកទៅសួរនាំ កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងអំពើពុករលួយ៕
ខាងក្រោមនេះជាប្រកាស របស់ក្រសួងយុត្តិធម៌៖