(ស្វាយរៀង)៖ នគរបាលស្រុកកំពង់រោទ៌ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានធ្វើការបង្ក្រាបមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ដោយបានធ្វើការឃាត់ខ្លួនមនុស្ស ៨នាក់ ក្នុងនោះ ជនបរទេសម្នាក់នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ស្នងការនគរបាលខេត្ដស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ សហការជាមួយ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀងខេត្ដ កម្លាំងប៉ុស្ដិ៍រដ្ឋបាលថ្មី កម្លាំងរាជអាវុធស្រុកកំពង់រោទិ៍ ដោយមានការសម្របម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ដស្វាយរៀង បានចុះបង្ក្រាបមុខសញ្ញាចែកចាយជួញដូរគ្រឿងញៀន នៅចំណុចផ្សារព្រំដែនព្រៃវល្លិ៍ ស្ថិតនៅក្នុងភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្ដស្វាយរៀង ឃាត់មុខសញ្ញាបាន ០៨នាក់ ( ប្រុស ) ជនជាតិ ម៉ាឡេស៊ី ០១នាក់ រឹបរូសវត្ថុតាង ម្សៅក្រាមពណ៌សរថ្លា ជាថ្នាំញៀនចំនួន ៥១កញ្ចប់តូច និងសម្ភារប្រើប្រាស់ថ្នាំមួយចំនួនទៀត។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ដចាត់ការតាមនីតិវិធី៕