(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៩ករណី ក្នុងនោះករណីប្រើប្រាស់១៤ករណី និងជួញដូរ២៥ករណី ឃាត់ខ្លួនជនសង្ស័យ៨២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៩៨៦ករណី ឃាត់មនុស្ស១៤,៨៥៩នាក់ (ស្រី១,០១៨នាក់) ក្នុងនោះមានជនបរទេស៣២៤នាក់ (ស្រី៥៥នាក់)៕