(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០១៩ គណៈប្រតិភូក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី ដឹកនាំដោយទេសរដ្ឋមន្រ្តី លី ធុជ ជាប្រធានក្រុមការងារថ្នាក់ជាតិ បានអញ្ជើញ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិកាកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា ដែលបាទទួលមរណភាពកាលពីថ្ងៃព្រហស្បត្តិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៖២០នាទីយប់ ក្នុងជន្មាយុ ៨២ឆ្នាំដោយរោគាពាធ។
សពរបស់នាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាម ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្នុងគេហដ្ឋាន ភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕