(ភ្នំពេញ)៖ មកទល់ពេលនេះប្រទេសកម្ពុជា មានក្រុមហ៊ុនផ្គត់ផ្គង់ និងចែកចាយផលិតផលកសិកម្ម ដូចជាជីថ្នាំកសិកម្មជាច្រើនមុខ និង ច្រើនប្រភេទស្ទើររាប់មិនអស់។
អ្នកជំនាញកសិកម្ម ហើយក៏ជាអគ្គនាយកនៃក្រុមហ៊ុន ហាយ៉ាស៊ីដា យេផេន អេហ្គ្រីខលឈ័រ (Hayashida Japan Agriculture) ជាជនជាតិជប៉ុនដែល បានចុះធ្វើកិច្ចការងារកសិកម្មដោយផ្ទាល់ដល់កសិដ្ឋានកសិកម្ម សឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា បានលើកទ្បើងថា៖ ដោយមើលឃើញថា ការអនុវត្តបច្ចេកទេសកសិកម្ម និងការប្រើប្រាស់ជីថ្នាំកសិកម្មរបស់ប្រជាកសិករ និង អ្នកធ្វើកសិកម្មជាច្រើននៅកម្ពុជា នៅពុំទាន់យល់ច្បាស់ និងអនុវត្តការប្រើប្រាស់បានត្រឹមត្រូវ ដែលជាកត្តាឱ្យថ្លៃដើមផលិតកើនទ្បើង និងជះឥទ្ធិពលអាក្រក់បំផុត ដល់អ្នកកំពុងប្រើប្រាស់(ប្រើប្រាស់ថ្នាំ) អ្នកបរិភោគ ជាពិសេសគឺដីសំរាប់ដាំដុះ ជាពិសេស បរិស្ថានដាំដុះទាំងមូលដូចជាខ្យល់ និង ទន្លេបឹងបួរតែម្តងរងការបំពុលជាខ្លាំង។
ដូច្នេះ ដើម្បីចូលរួមការអភិវឌ្ឈន៍ វិស័យកសិកម្មក្នុងប្រទេសកម្ពុជាឱ្យបានប្រសើរទ្បើង អ្នកជំនាញការរូបនេះ បានលើកទ្បើងបន្ថែមទៀតថា៖ អ្នកផលិត ត្រូវការឱ្យយល់ច្បាស់អំពីហេតុផល និងតំរូវការប្រើប្រាស់ជីថ្នាំ! ដោយសារហេតុផលមួយនេះហើយ ទើបក្រុមហ៊ុន ហាយ៉ាស៊ីដា យេផេន អេហ្គ្រីខលឈ័រ (Hayashida Japan Agriculture) ក្រុមហ៊ុន នឹងផ្គត់ផ្គង់ធាតុចូលកសិកម្ម ដោយពុំធ្វើការចែកចាយតាមដេប៉ូនោះទេ! ដោយមានគោលការណ៍លក់៣ចំណុច៖
* ១៖ ការប្រឹក្សាយោបល់ ចំបាច់ត្រូវការជួបជាមួយអ្នកប្រើប្រាស់ដើម្បីណែនាំប្រភេទផលិតផល ដែលត្រឹមត្រូវតាមដំណាក់កាល និងបរិមាណប្រើប្រាស់ជាក់លាក់ នឹងសមស្របតាមប្រភេទសណ្ឋានដីថែមទៀតផង។ ជាក់ស្តែងបច្ចុប្បន្ននេះ ក្រុមហ៊ុនហាយ៉ាស៊ីដា មានផ្គត់ផ្គង់ធាតុចូលកសិកម្មដែលសុទ្ធសឹងតែជាផលិតផលសរីរាង្គ និងសុវត្ថិភាពដែលនាំចូលពីប្រទេសជប៉ុនដោយផ្ទាល់ជាច្រើន ប្រភេទតាមដំរូវការ ដើម្បីលក់ជូនអ្នកផលិតរួមទាំងអស់ ធ្វើការប្រឹក្សាជាមុនសិនមុននឹងធ្វើការលក់ ជូនដើម្បីជៀសវាងការប្រើប្រាស់ ពុំចំគោលដៅនាំឱ្យខ្ជះខ្ជាយ និងប៉ះពាល់សុខភាពអ្នកផលិត អ្នកទទួលទាន៕ Facebook: https://www.facebook.com/HJA.agriculture/ , Phone Number: 061 666 212 / 081 666 965