(កំពង់ចាម)៖ តំណាងរាស្ត្រមណ្ឌលខេត្ដកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ លោកបណ្ឌិត ម៉ា ឈឿន នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩នេះ បានប្រគល់រង្វាន់លើកទឹកចិត្ដ នូវម៉ូតូថ្មីស្រឡាងចំនួន ៣គ្រឿង និងថវិកាមួយចំនួនទៀត ដល់សិស្សានុសិស្សចំនួន៣នាក់ រស់នៅស្រុកជើងព្រៃ ដែលប្រលងជាប់និទ្ទេស A។
ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានពាំនាំការផ្ដំាផ្ញើសួរសុខទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជួនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដោយក្ដីស្រលាញ់ នឹករលឹកយ៉ាងខ្លាំងផងដែរ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា «នៅក្នុងគោលនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល គឺបានដាក់ចេញនូវសាស្ដ្រជាច្រើន ប៉ុន្ដែក្នុងនោះ មានវិស័យធនធាន មនុស្សជាចម្បង ផងដែរ។ ហេតុនេះហើយ ក្នុងប្រទេសមួយ បើគ្មាន ធនធានមនុស្ស គ្មានគ្រូបង្រៀន គ្មានវិស័យអប់រំទេ គឺប្រទេសនោះ មិនអាចរី កចម្រើនបានទេ, គ្មានធនធានមនុស្សទេ ប្រទេសជាតិ ក៏គ្មានការ អភិវឌ្ឍលើគ្រប់វិស័យបានដែរ»។
ដូចនេះលោកគ្រូ អ្នកគ្រូ គឺជាអង្គដ៏មានសារៈសំខាន់ ទោះនៅជំនាន់ណាក៏ដោយ។ គ្រូជាមាតាទី២ របស់សិស្សានុសិស្ស បន្ទាប់ពីឪពុកម្ដាយ ដែលបានបង្រៀនអប់រំ ប្រៀនប្រដៅ ផ្ដល់ដំបូន្មាន និងចំណេះដឹង ដល់ក្មួយៗ ដូច្នេះ ភាពជោគជ័យរបស់ក្មួយៗរហូតបានជាប់និទ្ទេស A នេះ ក្រៅពីខិតខំរបស់ក្មួយៗ ក៏មានការលើកទឹកចិត្តខ្ពស់ពីឪពុកម្តាយ និងការខិតខំបង្ហាត់បង្រៀនពី លោកគ្រូ អ្នកគ្រូផងដែរ បង្ហាត់បង្ហាញដល់ក្មួយៗ។
តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានបញ្ជាក់ទៀតថា «លើសពីនោះ ភាពជោគជ័យរបស់ក្មួយៗ ក៏មិនអាចកាត់ផ្ដាច់ពីស្ថានភាពនយោបាយរបស់ប្រទេសយើងបានដែរ ព្រោះថាប្រសិនបើកម្ពុជាយើងគ្មានសុខសន្ដិភាពពេញលេញ នោះក្មួយៗក៏គ្មានឱកាសបញ្ចេញសមត្ថភាពអ្វីទាំងអស់ បូករួមទាំងសិទ្ធក្នុងការរស់នៅផងដែរ។ដូចនេះហើយ គោលនយោបាយអភិវឌ្ឍប្រទេសលើគ្រប់វិស័យ វាដើរទន្ទឹមគ្នា នឹងសុខសន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានការអភិវឌ្ឍលើគ្រ ប់វិស័យបានដែរ ឱ្យតែមានសង្គ្រាម អសន្ដិសុខ គឺមិនមានការអភិវឌ្ឍអ្វីទាំងអស់»។
ប្រទេសជាតិយើងមានសុខសន្ដិភាពពេញលេញ សម្បូរសប្បាយ មានសិទ្ធសេរីភាព ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដើរកំសាន្ដ សិក្សារៀនសូត្រ ជួបជុំគ្រួសារ យ៉ាងសប្បាយរីករាយ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែ ន នាយករដ្ឋមន្ដ្រី។ ដូច្នេះ សូមអំពាវនាវដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្ស និងអាជ្ញាធរមានស មត្ថកិច្ច រួមគ្នារក្សាសុខសនិ្ដភាពមួយនេះឱ្យបានស្ថិតស្ថេរ គង់វង្សរហូតទៅ។
ជាការឆ្លើយតប របស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងអាណាព្យាបាលទាំងអស់ រួមទាំងមន្ដ្រីពាក់ព័ន្ធ បានគាំទ្រ និងប្ដេជ្ញារក្សាសុខសន្ដិភាពដែលទទួលបានមកយ៉ាងលំបាកមួយនេះឱ្យបាន និងសម្ដែងការដឹកនាំគុណដ៏ធំធេង ដល់សម្ដេចតេជោ ហ៊ុ ន សែន ប្រមុខដឹកនាំប្រទេសដ៏រឹងមាំ ប្រកបដោយភាពឈ្លាសវៃ ដែលបានលះបង់កម្លាំងកាយចិត្ដ និងពលីជីវិត ដើម្បីសុខសន្ដិភាពជូនជាតិមាតុភូមិ ឱ្យមានភាពសម្បូរសប្បាយដូ ចពេលនេះ។
សូមជម្រាបផងដែរ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅស្រុកជើងព្រៃ តែងតែទទួលបានការលើកទឹកចិត្ដ និងរង្វាន់ជារៀងរាល់ឆ្នាំផងដែរ ពីលោកបណ្ឌិត ម៉ាឈឿ ន ។លើសពីនោះ សិស្សានុសិស្សនៅស្រុកនេះ ក៏ទទួលបានអាហារូបករណ៍បរិញ្ញាបត្រ (៤ឆ្នាំ) និងបរិញ្ញាបត្ររង ដោយឥតគិតថ្លៃ៕