(ភ្នំពេញ)៖ ដើម្បីបញ្ជ្រៀបចំណេះដឹងបន្ថែម ដល់សាធារណជនមានបំណងចង់វិនិយោគ ឬកំពុងវិនិយោគលើរូបិយប័ណ្ណអន្តរជាតិ (FOREX) ក្រុមហ៊ុន GKFX (Cambodia) Co., LTD បានរៀបចំសិក្ខាសាលាមួយស្ដីអំពី វិស័យទីផ្សារហិរញ្ញវត្ថុ ដែលផ្ដោតសំខាន់លើការជួញដូរ រូបិយប័ណ្ណអន្ដរជាតិមាស និងប្រេងដល់សាធារណជនកម្ពុជា។
សិក្ខាសាលារៀបចំឡើងក្រោមការចូលរួមពី គណអធិបតី ព្រមទាំងអ្នកជំនាញលើវិស័យជួញដូរ រូបិយប័ណ្ណអន្តរជាតិ និងភ្ញៀវកិត្តិយសជាច្រើនរូប។ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណង ពន្យល់ណែនាំអំពី ការជួញដូររូបិយប័ណ្ណសកល និងដំណើរការនៃផ្សារជួញដូរ ដើម្បីជួយពលរដ្ឋកម្ពុជាយល់ច្បាស់ពី វិស័យមួយនេះ និងបង្កើនប្រាក់ចំណូលបន្ថែម។
ក្រុមហ៊ុន GKFX ក៏បានបង្ហាញ និងប្រៀបធៀបរវាងទីផ្សារជួញដូរបែបប្រពៃណី និងទីផ្សារ Forex ព្រមទាំងបង្ហាញពីគន្លឹះ ក្នុងការវិនិយោគបង្កើនប្រាក់ចំណេញ សម្រាប់អតិថិជនដែលពួកគាត់ មានដើមទុនតិចតួចក្នុងការចាប់ផ្ដើម ហើយក៏បានផ្ដល់ជាវិធីសាស្ត្រ ក្នុងការវិភាគទីផ្សារមុននឹង ឈានជើងចូលទៅវិនិយោគ។
ក្រៅពីរបៀបនៃការវិនិយោគ ក្រុមហ៊ុន GKFX ក៏បានពន្យល់ពីរបៀបក្នុងការគ្រប់គ្រង ហានិភ័យកំឡុងពេលធ្វើការវិនិយោគ និងធ្វើយ៉ាងណាកាត់បន្ថយហានិភ័យ ដើម្បីឱ្យការវិនិយោគទទួលបាន ផលចំណេញច្រើនត្រឡប់មកវិញ ដោយមានការណែនាំពី អ្នកជំនាញដែលមានបទពិសោធន៍ប្រឡូក ក្នុងវិស័យជួញដូររូបិយប័ណ្ណអន្តរជាតិ។
សូមជម្រាបថា ក្រុមហ៊ុន GKFX (Cambodia) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន GKG (Global Kapital Group) លំដាប់ពិភពលោកដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងមានសាខា១៨ប្រទេសលើសាកលលោកផងដែរ។
សូមបញ្ជាក់ថា វិស័យជួញដូររូបិយប័ណ្ណអន្តរជាតិ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង បើងាកទៅមើលបណ្ដាប្រទេសអភិវឌ្ឍដូចជា៖ សិង្ហបុរី ឬចក្រភពអង់គ្លេសមានអ្នកវិនិយោគជាច្រើន ក្លាយជាសេដ្ឋី។ លើសពីនេះអ្នកវិនិយោគត្រូវតែមានភាពវ័យឆ្លាត មុននឹងហក់ចូលទីផ្សារមួយនេះ ដោយព្យាយាមស្វែងយល់ និងវិនិយោគជាមួយក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ ដូចជាក្រុមហ៊ុន GKFX កន្លងមកក្រុមហ៊ុនទទួលបាន អាជ្ញាបណ្ណត្រឹមត្រូវ ពីគណកម្មការមូលបត្រ កម្ពុជា(គ.ម.ក)៕
សម្រាប់ពត៌មានបន្ថែម ទាក់ទងនឹងការវិនិយោគលើ ទីផ្សារជួញដូររូបិយបណ្ណហិរញ្ញវត្ថុ (Forex) អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៦២ ៦១ ៦៧/០៨៧ ៥១ ៥០ ០៧
ឬតាមរយៈអ៊ីម៉ែល៖ [email protected] គេហទំព័រហ្វេសប៊ុក៖ https://www.facebook.com/gkfxcambodia.trading/?business_id=821363131367774&ref=bookmarks