(ភ្នំពេញ)៖ លោកស្រី ឈឿយ ឡាយជាអ្នកលក់ចាប់ហួយនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ មានសំណាងត្រូវរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងវើកចំនួន ៤០លានរៀលទាំងព្រឹកព្រលឹម មុនបើកលក់កៅឆាយទៅទៀត។
លោកស្រីរៀបរាប់ថា «ប្តីខ្ញុំតែងតែញុំាវើក WURKZ រាល់ថ្ងៃ ស្រាប់តែថ្ងៃមួយគាត់គាស់ញុំាទាំងព្រឹក មុនភ្ញៀវកៅឆាយទៀត ខ្ញុំក៏សួរថាម៉េចបានញុំាទាំងព្រឹកអ៊ីចឹង គាត់ថាគាស់មុនយកហេង អ្នកណាទៅស្មានដល់ គាស់ភ្លាមគាត់ស្រែកថាត្រូវហើយៗត្រូវរង្វាន់ធំ ខ្ញុំសឹងមិនចង់ជឿថាសំណាងមកតាមមាត់អ៊ីចឹងសោះ»។
លោកស្រីបន្តថា «លុយ៤០លានរៀលនេះមកចំពេលល្អ ដែលខ្ញុំកំពុងត្រូវការលុយចាំបាច់យកមកធ្វើផ្ទះតៀមថ្មីរបស់ខ្ញុំ ព្រោះគ្រឿងធ្វើផ្ទះខ្ញុំទិញជិតរួចអស់ហើយ ខ្វះតែលុយថែមបន្តិចទៀត ឥឡូវនេះខ្ញុំចាប់ផ្តើមធ្វើផ្ទះហើយ និងបានពង្រីកមុខរបរលក់ដូររបស់ខ្ញុំទៀត»៕