(ភ្នំពេញ)៖ ក្រុមហ៊ុន Linda Keo Premium Brand Trading Co,.LTD ដែលជាក្រុមហ៊ុនឈានមុខមួយផ្នែកសេវាកម្មតាមអនឡាញ បានរៀបចំសិក្ខាសាលាមួយស្តីអំពី «សិល្បៈក្នុងការនិយាយ ឆ្ពោះទៅកាន់ភាពជោគជ័យកំរិតកំពូល» ជូនដល់សមាជិកក្រុមរបស់ខ្លួន ក្នុងគោលបំណងចែករំលែកបទពិសោធន៍ជូនជាមួយនឹងវិស័យរកស៊ីតាមអនឡាញ។
សិក្ខាសាលាដែលរៀបចំឡើងដោយអ្នកនាង កែវ សុគន្ធា នាយកប្រតិបត្តិក្រុមហ៊ុន Linda Keo Premium Brand Trading បានរៀបចំឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដែលមានការចូលរួម ពីសមាជិកក្រុមអ្នកជំនួយជាច្រើននាក់ សុទ្ធសឹងតែជាអ្នកមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន។
នាឱកាសនោះ អ្នកនាង កែវ សុគន្ធា បានឲ្យដឹងថា «ក្រុមហ៊ុនយើងខ្ញុំ (Linda Keo Premium Brand Trading) ចាប់ផ្តើមបើកសម្ភោធជាផ្លូវការកាលពីខែកក្កដា ដំនើរការមកដល់ពេល បច្ចុប្បន្នគឺមានរយៈពេលទើបតែ ៣ខែប៉ុណ្ណោះ ដោយចាប់ផ្ដើមដំបូងពីមនុស្សត្រឹមតែ២នាក់ ហើយមកទល់ពេលនេះ Brand L&D មានសមាជិកប្រមាណជាជាង ៥០០នាក់ មកពីគ្រប់បណ្ដាលខេត្ត ក្រុង»។
អ្នកនាងបន្ថែមថា មូលហេតុដែលធ្វើអោយអ្នកនាងរៀបចំ កម្មវិធីរៀបចំកម្មវិធីសិក្ខាសាលានេះឡើង គឺដើម្បីចែករំលែកបទពិសោធន៍ ក្នុងការនិយាយអោយទៅសិក្ខាកាមដែលជាសមាជិក នៅក្នុងក្រុមអ្នកនាងផ្ទាល់ អោយក្លាយទៅជា៖
* អ្នកដែលនិយាយពូកែក្នុងការចរចារ ការលក់ ការទិញ ការដោះស្រាយបញ្ហា នឹងការទាក់ទាញ ការគាំទ្រពីបុគ្គលដែលពាក់ព័ន្ធ
* ក្លាយជាអ្នកនិយាយពូកែ ក្នុងការជម្រុញលើកទឹកចិត្ត និងកែតម្រូវដល់បុគ្គលដែលពាក់ព័ន្ធយ៉ាងមានប្រសិទ្ធភាព
* ក្លាយជាបុគ្គលដែលចែករំលែកបទពិសោធន៍ និងចំនេះដឹងរបស់ខ្លួន អោយទៅធីមឬបុគ្គលដែលពាក់ព័ន្ធ
* នឹងបង្កើនសម្ថភាព ភាពក្លាហានក្នុងការនិយាយទៅកាន់មនុស្សជាច្រើន។
សូមជម្រាបជូនថា គោលបំណងធំមួយទៀត ក្នុងការរៀបចំសិក្ខាសាលានេះឡើង មកគឺដើម្បីសិក្សាស្វែងយល់ពីមជ្ឈដ្ឋានជុំវិញ អោយបានច្រើននោះអ្នកនឹងទទួលបាននូវបទពិសោធន៍ថ្មីៗ ចំនេះដឹងថ្មីៗ ដើម្បីពង្រឹងអាជីវកម្មរបស់ខ្លួនអោយកាន់តែរឹងមាំ។ មួយវិញទៀត គឺដើម្បីផ្តល់ឱកាសដល់ស្រ្តីមេផ្ទះដែលចង់ជួយសម្រាលបន្ទុកស្វាមី និងស្រ្តីដែលមានវិបត្តិគ្រួសារ ដែលចង់រកប្រាក់ចំនូលបន្ថែម ក្រៅពីការងារដើម្បីជួយជីវភាពគ្រួសារ ហើយនៅក្នុងវិស័យអនឡាញនេះ នឹងធ្វើអោយស្រ្តីមានការផ្លាស់ប្តូរ ពីមនុស្សមិនសូវចេញក្រៅផ្ទះច្រើន មកជាស្គាល់សង្គមខាងក្រៅ ដូចជាការរាប់អានជាបណ្តាញ បទពិសោធន៍ថ្មីៗ ពីមជ្ឈដ្ឋានជុំវិញ ពីស្រ្តីមេផ្ទះមកជាអ្នកចែករំលែកបទពិសោធន៍ និងជាអ្នកដែលមានការជម្រុញទឹកចិត្តក្នុងការលក់។
ជាមួយគ្នានេះដែរ អ្នកនាងក៏បានបន្ថែមទៀតថា «ត្រូវដឹងថាស្រ្តីសម័យថ្មីមិនមែនបង្វិលចង្ក្រានមិនជុំដូចពីមុនទេចា៎ គ្រាន់តែមានទូរស័ព្ទ Smart Phone ក្នុងដៃក៏អាចរកចំនូលពីការលក់បានដែរ។ ហើយបើចង់មានជោគជ័យក្នុងវិស័យអនឡាញ អ្នកត្រូវមានសិល្បៈក្នុងការនិយាយអោយបានត្រឹមត្រូវ បន្ទាប់មកគឺក្រមសីលធម៌ក្នុងការលក់ និងមានទំនាក់ទំនងល្អ ហើយបើចង់អោយអាជីវកម្មជោគជ័យនិងរឹងមាំ អ្នកត្រូវមានចំនេះដឹងទូលំទូលាយប្រកប ដោយឆន្ទៈវិជ្ជមានជានិច្ចពោលគឺរៀនបន្ថែម»៕https://www.facebook.com/lin.chan.52493