(ស្វាយរៀង)៖ ក្នុងពិធីបិទមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុងឃុំសង្កាត់ ខេត្តស្វាយរៀង លោក សុខ សំអុល បានជាប់ជាប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្តស្វាយរៀង សម្រាប់អាណត្តិទី៣ ដែលជំនួសលោក អ៊ុក ហានផងដែរ។
សម្រាប់ពិធីនោះដែរលោក រស់ ផារិទ្ធ អភិបាលរងតំណាងអភិបាលខេត្តស្វាយរៀង ក៏បានអញ្ជើញជាអធិបតីភាព បិទមហាសន្និបាតអាណត្តិទី៣ របស់សមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ ខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដែលធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ហើយក្នុងនោះលោក សុខ សំអុល ត្រូវបានបោះឆ្នោតជាប់ជាប្រធានសមាគម ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តស្វាយរៀងអាណត្តិទី៣ជំនួសលោក អ៊ុក ហាន។
លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀងបានថ្លែងថា ដោយអនុវត្តតាម កម្មវិធីនយោបាយ នឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិត បានធ្វើឲ្យខេត្តស្វាយរៀង មានការប្រែប្រួលរីកចម្រើនគួរឲ្យកត់សំគាល់តាមរយៈការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពបានធ្វើ ឲ្យសភាពការណ៍ សន្តិសុខសណ្ដាប់ធ្នាប់សង្គមមានលក្ខណៈល្អប្រសើរធានាការស់នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយសេចក្ដី សុខសាន្តនិងការអភិវឌ្ឍន៏ ខេត្តមានការរីកចម្រើនប្រកបដោយចីរភាព។
ជាពិសេសផ្ដល់ភាពអនុគ្រោះនិងបង្កលក្ខណៈងាយស្រួលដល់ការវិនិយោគ ទាំងផ្នែកឯកជន និងដៃគូអភិវឌ្ឍន៏នានា ដោយមានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងបានមកបណ្ដាក់ទុនវិនិយោគបង្កើនការងារជូនប្រជាពលរដ្ឋផងដែរ។
លោកក៏បានថ្លែងនូវការផ្តាំផ្ញើរដល់សមាគម ត្រូវអនុវត្តតាមនិងតំកល់ទុកនូវលក្ខន្តិកះរបស់ខ្លួន នៅក្រសួងមហាផ្ទៃស្របតាមច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ត្រូវបង់ប្រាក់សមាជិកភាពប្រចាំឆ្នាំគឺ២ភាគរយនៃថវិការផ្នែករដ្ឋបាល ដោយដកចេញបន្ទុកបុគ្គលិក ដើម្បីជូនសមាគមឲ្យបានទៀទាត់ និ ងត្រឹមត្រូវតាមខ្លឹមសារលិខិតលេខ០៥៤ស.ជ.ណចុះថ្ងៃទី១៧សីហាឆ្នាំ២០១៦របស់គ.ជ.អ.ប៕