(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩នេះបានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៣ករណី ក្នុងនោះករណីប្រើប្រាស់១៥ករណី និងជួញដូរ១៨ករណី ឃាត់ខ្លួនជនសង្ស័យ៥៨នាក់។
របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៦,៩៤៧ករណី ឃាត់មនុស្ស១៤,៧៧៧នាក់ (ស្រី១,០១០នាក់) ក្នុងនោះមានជនបរទេស៣២៤នាក់ (ស្រី៥៥នាក់)៕