(ភ្នំពេញ)៖ បវេសនកាលថ្នាក់ឧត្តមសិក្សារបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងចាប់ផ្តើមចូលរៀននៅថ្ងៃទី០៧ តុលា, ២១ តុលា និង០៤ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះតទៅ ហើយកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ មានបង្រៀនថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បំប៉នភាសាអង់គ្លេស- ភាសាចិន- ភាសាជប៉ុន និងវគ្គបំប៉នគរុកោសល្យ។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បាននឹងកំពុងបណ្តុះបណ្តាលលើមហាវិទ្យាល័យ និងឯកទេសសំខាន់ៗ ដូចជា ថ្នាក់បរិញ្ញាបត្រមាន ៦មហាវិទ្យាល័យធំៗ ដូចជា៖
ទី១៖ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម មានឯកទេសពាណិជ្ជកម្មអន្តរជាតិ, សហគ្រិនភាព, គ្រប់គ្រងទូទៅ, គណនេយ្យ, ទីផ្សារ
ទី២៖ មហាវិទ្យាល័យអប់រំ សិល្បៈ និងមនុស្សសាស្រ្ត មានឯកទេសបង្រៀនភាសាអង់គ្លេស, រដ្ឋបាលអប់រំ, ភាសាអង់គ្លេសទំនាក់ទំនងទូទៅ
ទី៣៖ មហាវិទ្យាល័យ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មានឯកទេសទំនាក់ទំនងអន្តរជាតិ, អភិវឌ្ឍសេដ្ឋកិច្ច, ហិរញ្ញវត្ថុ និងធនាគារ
ទី៤៖ មហាវិទ្យាល័យ ទេសចរណ៍ និងបដិសណ្ឋារកិច្ច មានឯកទេសគ្រប់គ្រងទេសចរណ៍, គ្រប់គ្រងសណ្ឋាគារ, គ្រប់គ្រងបដិសណ្ឋារកិច្ច
ទី៥៖ មហាវិទ្យាល័យ វិស្វកម្ម និងស្ថាបត្យកម្ម មានឯកទេសវិស្វកម្មសំណង់ស៊ីវិល, គ្រប់គ្រងវិស្វកម្មសំណង់, ស្ថាបត្យកម្ម និងនគរូបនីយកម្ម
ទី៦៖ មហាវិទ្យាល័យ ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ មានឯកទេសវិស្វកម្មសហ្វវែ, បណ្តាញ និងប្រព័ន្ធកុំព្យូទ័រ, រចនាពហុប្រព័ន្ធផ្សព្វផ្សាយ
មានបើកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើឯកទេស ១២សំខាន់ៗដូចជា៖ បង្រៀនភាសាអង់គ្លេស, រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ, ផែនការអប់រំ និងគោលនយោបាយ, គ្រប់គ្រង និងអភិវឌ្ឍឧត្តមសិក្សា, គ្រប់គ្រងពាណិជ្ជកម្ម, ហិរញ្ញវត្ថុ និងធនាគារ, ពាណិជ្ជកម្មអន្តរជាតិ, សហគ្រិនភាព និងនវានុវត្តន៍, អភិវឌ្ឍសេដ្ឋកិច្ច, ការអភិវឌ្ឍប្រកបដោយចីរភាព, ទំនាក់ទំនងអន្តរជាតិ, គោលនយោបាយ និងរដ្ឋបាល។
បន្ថែមពីលើនេះទៀត សាកលវិទ្យាល័យក៏មានបើកថ្នាក់បណ្ឌិតកម្រិតអន្តរជាតិ លើឯកទេស៖ រដ្ឋបាលអប់រំ និងភាពជាអ្នកដឹកនាំ (PhD in EAL), គ្រប់គ្រងពាណិជ្ជកម្ម (PhD in BA), ពាណិជ្ជកម្មអន្តរជាតិ (PhD in IB)
មិនតែប៉ុណ្ណោះ សាកលវិទ្យាល័យក៏បានបញ្ចូលកម្មវិធីសិក្សាបន្ថែមចំនួន ៦ធំៗ រួមមាន៖ កម្មវិធីសិក្ខាសាលា (Workshop Program)៖ ដោយបានអញ្ជើញវាគ្មិនល្បីៗ ទាំងថ្នាក់ជាតិ និងអន្តរជាតិ មកធ្វើបទបង្ហាញជូននិស្សិតតាមកម្រិត និងឆ្នាំសិក្សានីមួយៗ, កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈ (Public Speaking Program)៖ ផ្តល់ឱកាសជូនដល់និស្សិតគ្រប់រូបបញ្ចេញភាពក្លាហាន និងហ៊ាននិយាយជាសាធារណៈ, កម្មវិធីប្រកួតតស៊ូមតិ (Debate Program)៖ ធ្វើឱ្យនិស្សិតចេះធ្វើការជាក្រុម និងចេះស្រាវជ្រាវ ហ៊ានបញ្ចេញមតិ និងការពារទស្សនៈរបស់ក្រុមខ្លួន, កម្មវិធីទស្សនៈកិច្ចសិក្សា (Field Trip Program)៖ និស្សិតមានឱកាសបានទៅធ្វើទស្សនៈកិច្ចសិក្សា នៅតំបន់ប្រវត្តិសាស្រ្តនានា និងស្ថាប័នដែលពាក់ព័ន្ធទៅតាមជំនាញរបស់ខ្លួន ២ដងក្នុងមួយឆមាស, កម្មវិធីសិក្សាតាមវីដេអូ (Video Program)៖ គឺជាកម្មវិធីដ៏ទំនើប ដែលនិស្សិតអាចសិក្សាពីទស្សនៈវាគ្មិនសំខាន់ៗ ល្បីៗ ជុំវិញពិភពលោក ទៅតាមឯកទេសដែលខ្លួនកំពុងសិក្សា និងកម្មវិធីពហុវប្បធម៌ (Multi-Cultural Program)៖ ផ្តល់ឱកាសជូននិស្សិតគ្រប់ជាតិសាសន៍ បានចែករំលែក បង្ហាញពីសិល្បៈ វប្បធម៌ និងប្រពៃណីជាតិរបស់ខ្លួនពីគ្នាទៅវិញទៅមក។
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក៏មានបើកថ្នាក់បំប៉ន ភាសាអង់គ្លេស-ភាសាចិន-ភាសាជប៉ុន សម្រាប់ជួយនិស្សិត ដែលភាសានៅមានកម្រិត ដោយសិក្សាតាមកម្មវិធីទំនើបៗ ដែលជួយឱ្យនិស្សិតឆាប់ចេះ ឆាប់យល់នូវជំនាញទាំង៤ គឺស្តាប់ និយាយ អាន និងសរសេរបានយ៉ាងស្ទាត់ជំនាញ ដោយសិក្សាតែរយៈពេល១ឆ្នាំប៉ុណ្ណោះ។ សាកលវិទ្យាល័យ ក៏បានបើកវគ្គបំប៉នគរុកោសល្យ សម្រាប់និស្សិត ដែលមានបំណងចង់សិក្សាផង និងធ្វើការផងឱ្យមានជំនាញត្រឹមត្រូវ ជាមួយបទពិសោធន៍ច្បាស់លាស់ សម្រាប់ធ្វើជាអាជីពរបស់ខ្លួនទៅអនាគត។ ចំពោះនិស្សិតពូកែត្រូវបានផ្តល់អាទិភាពឱ្យបម្រើការនៅ ប៊ែលធី គ្រុប និងទទួលបានការបញ្ចុះតម្លៃសិក្សា ៥០% សម្រាប់និស្សិតដែលបានក្លាយជាបុគ្គលិកប៊ែលធី ផងដែរ។
ព័ត៌មានលម្អិត សូមអញ្ជើញទាក់ទងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ ទួលស្លែង អគារលេខ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ (ខាងត្បូងសារៈមន្ទីរទួលស្លែង ១០០ ម៉ែត្រ) ឬទាក់ទងតាមទូរស័ព្ទលេខ៖ 023 96 7777 / 078 8888 03 / 078 5555 07 (Cellcard) / 010 967979 (Smart) / 0979999065 (Metfone) Email:[email protected] Website: www.beltei.edu.kh Facebook: belteiuniversity, BELTEI International University: THE FUTURE OF GLOBAL LEADERS!