(ភ្នំពេញ)៖ ដោយមើលឃើញពីតម្រូវការ និងការកើនឡើងនៃចំនួនអតិថិជន ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំមួយនៅកម្ពុជា បានបើកឱ្យដំណើរការទីតាំង ២សាខាថ្មី បន្ថែមទៀត គឺការិយាល័យសាខាបឹងត្របែក និងសាខាបូកគោ។
លោក សាយ សូនី នាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានឱ្យដឹងថា ការដាក់ឱ្យដំណើរការការិយាល័យសាខាចំនួន ២បន្ថែមទៀតនេះ គឺស្របតាមតម្រូវការរបស់អតិថិជន និងចូលរួមក្នុងការបង្កើនបរិយាប័ន្នហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយសម្រាប់អតិថិជន។ អ្វីដែលកាន់តែល្អថែមទៀតនោះគឺ អតិថិជន មិនចាំបាច់ចំណាយពេលច្រើនក្នុងការធ្វើដំណើរទៀតនោះទេ ព្រោះប្រាសាក់ស្ថិតនៅជិតពួកគាត់បំផុត។
លោក សាយ សូនី បានបញ្ជាក់ទៀថា អតិថិជនអាចរីករាយក្នុងការទទួលបានសេវាហិរញ្ញវត្ថុដ៏សម្បូរបែបដូចជា ប្រាក់បញ្ញើសន្សំ ប្រាក់កម្ចី ផ្ទេរប្រាក់ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ឬដកប្រាក់ ដោយមិនចាំបាច់ប្រើប័ណ្ណអេធីអឹមប្រាសាក់ បង់ថ្លៃទឹក បង់ថ្លៃភ្លើង ទិញកាតទូរស័ព្ទ សេវាទូទាត់រហ័ស អេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស បានយ៉ាងងាយស្រួល។
សូមបញ្ជាក់ថា សាខាទាំង២កន្លែង ដែលបានបើកដំណើរការរួមមាន៖
*ទី១៖ សាខាបឹងត្របែក ផ្ទះលេខ 460AB មហាវិថីព្រះមុនីវង្ស កែងផ្លូវ 466 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចរកទីតាំងសាខាតាម https://goo.gl/maps/Z5M3mbup36TMt3u89
*ទី២៖ សាខាបូកគោ ផ្ទះលេខ 40ABC ផ្លូវម៉ៅសេទុង សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឬ អាចរកទីតាំងសាខាតាម https://goo.gl/maps/rHCWXkcfpNmXQfaC6
បើកគណនីសន្សំនៅប្រាសាក់ថ្ងៃនេះ លោកអ្នកអាចរីករាយក្នុងការធ្វើការទូទាត់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅដៃគូជំនួញ ផ្ទេរប្រាក់ទៅអ្នកគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យសមតុល្យគណនី ពិនិត្យអត្រាប្តូរប្រាក់ ភ្ជាប់សេវាធនាគារចល័ត និងទទួលបានប័ណ្ណអេធីអឹមដ៏ស្រស់ស្អាត ហើយអាចធ្វើប្រតិបត្តិការទាំងនេះបានគ្រប់ទីកន្លែង និងពេលវេលា និងមិនអស់កម្រៃសេវា។
សូមបញ្ជាក់ថា ប្រាសាក់នៅឆមាសទី១ ឆ្នាំ២០១៩នេះ ប្រាសាក់មានទ្រព្យសកម្មសរុបច្រើនជាង ២,៨០០លានដុល្លារអាមេរិក សម្ពៀតឥណទានច្រើនជាង ២,៣៧០លានដុល្លារអាមេរិក អតិថិជនប្រាក់កម្ចី ៤១០ពាន់នាក់ បណ្តាញការិយាល័យ១៨០ទីតាំង មានម៉ាស៊ីនអេធីអឹមច្រើនជាង១៣០ និងបុគ្គលិកជិត ៨,២០០នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូលទៅកាន់វេបសាយត៍ www.prasac.com.kh៕