(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង បានចេញសេចក្ដីជូនដំណឹងមួយ នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន សម្រាប់រថយន្ដធុនធ្ងន់មួយយប់នេះ ដោយសារកំពុងជួសជុលលូដែលស្រុត នៅចំណុចបឹងមាស គីឡូម៉ែត្រលេខ៤៥។
បើតាមសេចក្ដីជូនដំណឹង សម្រាប់រថយន្ដធុនតូចអាចធ្វើចរាចរណ៍បានធម្មតា ដោយសមត្ថកិច្ចផ្អាកតែរថយន្ដធុនធំតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែមយ៉ាងណានោះ Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕