(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនខុសច្បាប់ចំនួន២៩ករណី ដោយឃាត់ខ្លួនជនសង្ស័យ៤៦នាក់។
បើយោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ បានឲ្យដឹងថា ប្រភេទបទល្មើសរួមមាន៖ ជួញដូរ១៨ករណី ឃាត់ខ្លួន២៩នាក់ និងប្រើប្រាស់១១ករណី ឃាត់ខ្លួន១៧នាក់។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា លទ្ធផលបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានចំនួនសរុប៦,៩១៤ករណី ដោយឃាត់មនុស្សចំនួន១៤,៧១៩នាក់ (ស្រី១,០០៨នាក់) (ជនបរទេស៣២៤នាក់ ស្រី៥៥នាក់ មាន១២សញ្ជាតិ)៕