Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី នាំអំណោយចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជិត ៥០០គ្រួសារ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម

17-09-2019 15:53

(កំពង់ចាម)៖ ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, លោក អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា និងលោក អ៊ុន ចាន់ ដាអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ចំនួន ៤៧១គ្រួសារ នៅវត្តថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ៤៧១គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្គរ ២បាវ មី ១កេស ត្រីខ ១០កំប៉ុង។

គួររំលឹកថា ក្នុងចំណោម ១៥ឃុំ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម មានប្រជាពលរដ្ឋចំនួន ០៩ឃុំ បានទទួលរងផលប៉ះពាល់ដោយទឹកជំនន់ ទន្លេមេគង្គ ក្នុងនោះប្រជាពលរដ្ឋ ០៥ឃុំ ស្មើនឹង៤៧១គ្រួសារ បានទៅកាន់ទីទួលសុវត្ថិភាព ចំនួន ១៦កន្លែង ដែលក្នុងនោះមាន៖ ឃុំរអាង, ឃុំកៀនជ្រៃ, ឃុំគគរ, ឃុំកោះមិត្ត និងកោះរកា៕