Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុន EZECOM អបអរសាទរ អ្នកឧកញ៉ា គិត ម៉េង ជាប់ឆ្នោតប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី

17-09-2019 15:45

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។ ជាលទ្ធផល អ្នកឧកញ៉ា គិត ម៉េង បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងប្រធានសភាពាណិជ្ជកម្មកម្ពុជា សម្រាប់ដឹកនាំសភាពាណិជ្ជកម្មអាណត្តិថ្មី ៣ឆ្នាំបន្តទៀត។

នៅក្នុងឱកាសដ៏រីករាយឧត្តុងឧត្តមនេះ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM សូមសម្តែងនូវការអបអរសារទរ យ៉ាងក្លៀវក្លាបំផុត គោរពជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបន្តកាន់តំណែង ជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិថ្មី អាណត្តិទី៤។

តាមរយៈសារអបអរសាទរគោរព ផ្ញើជូនអ្នកឧកញ៉ា គិត ម៉េង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM ពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះអ្នកឧកញ៉ា ដែលបានជាប់ឆ្នោតធ្វើជាប្រធានសភាពាណិជ្ជកម្មកម្ពុជា សារជាថ្មី ដែលបានមកពីការបោះឆ្នោតគាំទ្រ ជាបន្តទៀតពីសំណាក់សមាជិក-សមាជិកា នៃសភាពាណិជ្ជកម្មកម្ពុជា។

ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះដែរ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន EZECOM សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្កិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ព្រមទាំងបុត្រាបុត្រីទាំងអស់ សូមជួបប្រទះតែសេច ក្តីសុខ សុខភាពបរិបូរណ៍ និងប្រាជ្ញាឈ្លៀសវៃ ដើម្បីបន្តដឹកនាំក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងចូលរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចជាតិអោយកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត៕