(ភ្នំពេញ)៖ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រារព្វពិធីជប់លៀងអបអរសាទរពិធីបុណ្យសែនព្រះខែ ឆ្នាំ២០១៩ ដែលប្រព្រឹត្ដទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រកាលពីចុងសប្ដាហ៍មុខនេះ។ ការប្រារព្វធ្វើឡើងរួមគ្នានេះ គឺជាការបង្ហាញពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងវប្បធម៌ខ្មែរ-ចិន និងបង្ហាញពីកម្លាំងនៃសាមគ្គីភាពគ្នានិងគ្នាផងដែរ ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពីលោក Qiu Guoxing ជាប្រធានសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Li Min ជាប្រធានកិត្តិយស នៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រួមជាមួយតំណាងនៃសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា សមាគមនិកាយចិន ហុកគៀនកម្ពុជា សមាជិកនៃសមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា តំណាងក្រុមហ៊ុនជាដៃគូសហការ បុគ្គលិកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប និងបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះផងដែរ។
លោក Qiu Guoxing បានបញ្ជាក់ថា ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ២០១៥ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវស្មារតីរបស់ជនជាតិហ្វូជាន «នោះគឺស្នេហាជាតិ ស្នេហាមាតុភូមិ បើកចិត្តទូលាយ និងប្រកាន់ខ្ជាប់នូវកិច្ចការសប្បុរសធម៌»។ លើសពីនេះ សមាគមក៏ប្រកាន់ខ្ជាប់ផងដែរនូវទស្សនៈ ក្នុងការបង្កើតសមាគម គឺ «សាមគ្គីភាព ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេវាកម្ម និងការអភិវឌ្ឍ» ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការរួបរួមកម្លាំងនៃមិត្តរួមស្រុកហ្វូជាននៅកម្ពុជា ក៏ដូចជាបានបង្កើតជាស្ពានមេត្រីមួយ សម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចរវាងកម្ពុជា-ចិន ព្រមទាំងបន្តអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាសភាពាណិជ្ជកម្មថ្នាក់ខេត្តមួយ ដែលមានឥទ្ធិពលបំផុតនៅកម្ពុជា។
លោក Qiu បានបន្តថា ឆ្នាំ២០១៩ គឺជាខួបលើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ក៏ជាឆ្នាំទី៥ ដែលក្រុមហ៊ុនព្រីនស៍ បានមកដល់កម្ពុជាផងដែរ។ «សូមយើងទាំងអស់គ្នាបន្តខិតខំរួមគ្នា ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជា និងជាកម្លាំងវិជ្ជមានមួយ ក្នុងការជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ សាមគ្គីភាព និងកំណែទម្រង់ ជាកម្លាំងចលករក្នុងការអភិវឌ្ឍយូរអង្វែងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប»។
កម្មវិធីសម្ដែងដ៏អស្ចារ្យបានបង្ហាញឡើងជាបន្តបន្ទាប់ ដោយបង្ហាញពីភាពរស់រវើក និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប។ ក្នុងឱកាសនោះ ក៏មានកម្មវិធី
ចាប់ឆ្នោតផ្សងសំណាង ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសបានឡើងលើឆាកជាបន្តបន្ទាប់ ដើម្បីចាប់យករង្វាន់គួរឲ្យភ្ញាក់ផ្អើលជាច្រើនរង្វាន់។
សូមជម្រាបថា ពិធីជប់លៀងនេះ ផ្ដល់នូវការកម្សាន្ដសប្បាយ ជូនជនរួមជាតិចិនជាច្រើន ដែលកំពុងរស់នៅកម្ពុជា ក៏ដូចជាការនឹករលឹកដល់មាតុភូមិ និងស្រុកកំណើតរបស់ខ្លួនផងដែរ។ សមាគមមិត្តភាពសភាពាណិជ្ជចិនហ្វូជាននៅកម្ពុជា និងក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានកំពុងចូលរួមចំណែក ដល់ការកសាងចំណងមិត្តភាពដ៏ស្អិតល្មួតរវាងកម្ពុជា-ចិន៕