(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់កម្ពុជា ដែលមានមុខជំនួញជាច្រើនក្នុងដៃនោះ បានបន្តជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី អាណត្តិទី៤។
ការបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ-កម្ពុជា ក្រោមអធិបតីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានកាន់កាប់តំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញនេះ មានរយៈពេល៩ឆ្នាំមកហើយ ពេលនេះលោកត្រូវបានសមាជិកបោះឆ្នោតឲ្យបន្តដឹកនាំសភាពាណិជ្ជកម្មកម្ពុជា និងរាជធានីភ្នំពេញ សម្រាប់អាណត្តិថ្មី សម្រាប់រយៈពេល៣ឆ្នាំបន្តទៀត៕