Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាំកុងត្រូលខេត្តព្រះវិហារ រកឃើញទំនិញហួសកាលបរិច្ឆេទ ដាក់តាំងលក់នៅតាមផ្ទះ និងផ្សារស្វាយប៉ាត ស្រុករវៀង ដកហូតដុតកំទេចចោលភ្លាមៗ

16-09-2019 16:46

(ព្រះវិហារ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ជាប្រធានសាខា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត អាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅផ្សារស្វាយប៉ាត និងតាមផ្ទះលក់ទំនិញនានា ក្នុងភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្តព្រះវិហារ បានឲ្យដឹងថា លទ្ធផលមន្ត្រីជំនាញ បានរកឃើញនិងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួន ដូចជា៖
១៖ ទឹកក្រូច ចំនួន១២ដប ស្មើ៨.២៥លីត្រ
២៖ ទឹកផ្លែឈើ ចំនួន១៦ដប ស្មើ៦.០៨លីត្រ
៣៖ ទឹកស៊ីរ៉ូ ចំនួន៥ដប ស្មើ៣.៧៥លីត្រ
៤៖ ស្រាបៀរចម្រុះ ចំនួន៩៦កំប៉ុង ស្មើ៨,៣២១លីត្រ
៥៖ មីកំប៉ុង ចំនួន៦កញ្ចប់ ស្មើ០.៣៦គីឡូក្រាម។ មន្រ្តីជំនាញ បានធ្វើកំណត់ហេតុ ដកហូតទំនិញទាំងនោះ មកដុតកម្ទេចចោលភ្លាមៗ។

លោកប្រធានសាខា ក៏បានធ្វើការណែនាំ ដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាងបង្កផលប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕