(ភ្នំពេញ)៖ ថ្វីដ្បិតកម្ពុជាទទួលបានកំណើនទេសចរប្រមាណ ៣.៨លាននាក់ កើនឡើង ១១.១% ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០១៩នេះ ក៏ពិតមែន ប៉ុន្តែគោលដៅទេសចរណ៍វប្បធម៌-បេតិកភណ្ឌ ចំនួន ២ បែរជាជួបប្រទះនូវការធ្លាក់ចុះភ្ញៀវទេសចរទៅវិញ នោះគឺគោលដៅសៀមរាប-អង្គរ ថយចុះ ៩.៧% និងគោលដៅប្រាសាទព្រះវិហារ ថយចុះ ៥.៥% ដែលបានបង្កឱ្យមានការរិះគន់ និងចម្ងល់មន្ទិលរយពាន់ប្រការពីសាធារណជនទូទៅ ខណៈការពន្យល់យ៉ាងណានោះមិនទាន់ត្រូវបានបញ្ជ្រាបដល់ពួកគាត់ឱ្យបានទូលំទូលាយ។
ដូច្នេះហើយបានជាអង្គភាពព័ត៌មាន Fresh News បានជួបសម្ភាសន៍ជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីឱ្យលោកពន្យល់ឱ្យបានច្បាស់ជុំវិញបញ្ហានៃការធ្លាក់ចុះភ្ញៀវទេសចរនៅ ខេត្តសៀមរាប ព្រមទាំងការបង្ហាញដំណោះស្រាយយ៉ាងណាខ្លះ ដើម្បីស្រោចស្រង់បញ្ហានៃការធ្លាក់ចុះនេះ។
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាងអង្គភាពព័ត៌មានជាមួយលោករដ្ឋមន្ត្រី ថោង ខុន៖