(ភ្នំពេញ)៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (ដែលពីមុនមានឈ្មោះថា ធនាគារ អេ អ៊ិន ហ្សេត រ៉ូយ៉ាល់ (កម្ពុជា) សូមជម្រាបជូនសាធារណៈជនទាំងអស់ មេត្តាជ្រាបថា ធនាគារ បានបញ្ឈប់ឈ្មោះ ដោក សុជាតា ពីការងារ តាំងពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយមូលហេតុកំហុសធ្ងន់។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។
តាមសេចក្ដីជូនដំណឹង របស់ធនាគារ J Trust Royal Bank បានបញ្ជាក់ថា «អាស្រ័យហេតុនេះ រាល់សកម្មភាព អំពើកិច្ចសន្យា លិខិតស្នាមផ្សេងៗ និងការតំណាងណាមួយ ដែលធ្វើឡើងដោយឈ្មោះ ដោក សុជាតា ក្រោយកាលបរិច្ឆេទខាងលើ ពុំមានការពាក់ព័ន្ធអ្វី ទៅនឹងធនាគារយើងខ្ញុំនោះទេ»៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់ធនាគារ J Trust Royal Bank៖