(ភ្នំពេញ)៖ ក្រុមហ៊ុន Biplan Global បានសហការជាមួយក្រុមហ៊ុន Huawei Technologies (Cambodia) បង្កើតសិក្ខាសាលារួមគ្នាមួយ ដើម្បីចែករំលែកបច្ចេកវិទ្យាថ្មីៗទៅកាន់បណ្តាអតិថិជន ក្រុមហ៊ុន និងអាជីវកម្មតូចធំនៅកម្ពុជា ស្តីពីប្រធានបទ «ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗរបស់ Huawei Enterprise សម្រាប់អាជីវកម្មនៅកម្ពុជា»។
លោក លន់ ច័ន្ទថែន ប្រធានគ្រប់គ្រងអភិវឌ្ឍន៍គំរោងក្រុមហ៊ុន Biplan Global ឲ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្តល់នូវចំនេះដឹងលើបច្ចេកវិទ្យាថ្មីៗ របស់ក្រុមហ៊ុន Huawei Technologies ដូចជា៖ Huawei HCI Solution, Huawei Cloud Campus Solution and Huawei WiFi 6 Solution ដល់អតិថិជន និងអាជីវកម្មតូចធំនៅកម្ពុជាឲ្យកាន់តែ មានការរីកចម្រើនតាមរយៈការប្រើបច្ចេកវិទ្យាឲ្យ កាន់តែមានប្រសិទ្ធភាព និងចំណាយតិចជាងមុន។
ក្រុមហ៊ុន Biplan Global ជាក្រុមហ៊ុនមានបទពិសោធន៍ផ្តល់សេវាកម្មផ្នែក IT Solution តាំងពីឆ្នាំ ២០១២ មកម្លេះហើយបានធ្វើការជោគជ័យ លើគម្រោងតូចធំប្រមាណ៣៥២ គម្រោង ដែលបានជួយអតិថិជនឲ្យ ជោគជ័យលើវិស័យ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណេត ធានារ៉ាប់រង ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនឯកជននានាជាច្រើនទៀត ។
ជាមួយគ្នានេះក្រុមហ៊ុន Huawei មិនត្រឹមតែជាក្រុមហ៊ុនស្មាតហ្វូនលេខពីរលើពិភពលោកទេ តែ Huawei Technologies ជាក្រុមហ៊ុនផ្នែក Technology ដ៏ល្បីល្បាញទូទាំងសកលលោក ទៅលើការផ្គត់ផ្គង់ផលិតផលជូនអតិថិជន និងជាពិសេសការផ្តល់នូវដំណោះស្រាយ រាល់បញ្ហារបស់អតិថិជនដែលកើតមានឡើងជាច្រើនឆ្នាំមកហើយ ។
បច្ចុប្បន្ននេះក្រុមហ៊ុន Biplan Global ពិតជាមានមោទនភាពជាខ្លាំង ដែលបានក្លាយជាដៃគូរ និងទទួលសិទ្ធក្នុងការលក់ផលិតផល Huawei Enterprise ក្នុងនាមជា Gold Partner និងដៃគូផ្តល់សេវាកម្មលំដាប់ផ្កាយបួន 4-Star Service Partner តែមួយគត់នៅក្នុងប្រទេសកម្ពុជា ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Biplan Global មានផ្តល់សេវាកម្មដូចជា មជ្ឈមណ្ឌលផ្ទុកទិន្នន័យ (Data Center),ប្រព័ន្ធបម្រើសេវាអតិថិជន (Call Center), រៀបចំហេដ្ឋារចនាសម្ព័ន្ធ IT, ផ្គត់ផ្គង់ Hardware និង Software, ប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណេត, ប្រព័ន្ធគ្រប់គ្រងអាគារឆ្លាតវ័យ ។ លើសពីនេះទៀតក្រុមហ៊ុនក៏មានសេវាកម្មព្រឹក្សាយោបល់ទៅលើបចេ្ចកវិទ្យាថ្មីៗដើម្បីជួយបំពេញតំរូវការរបស់អតិថិជន និងសេវាកម្មលំហែទាំដល់អតិថិជនផងដែរ៕